ខេត្តតាកែវ: មន្ត្រីកាំកុងត្រូលសាខាខេត្តតាកែវ ដែលដឹកនាំដោយលោក ឌឹម ថេង អគ្គនាយករងកាំកុងត្រូល និងលោក ប៉ោលាងគង់ ្របធានសាខាបានធ្វើការចុះត្រួតពិនិត្យការលក់ទំនិញ គ្រឿងឧបភោគបរិភោគនៅលើទីផ្សារក្រុងដូនកែវ និងនៅតាមដេប៉ូចែកចាយស្រាបៀរ ១កន្លែង ដោយបានរកឃើញ នៅប្រភេទសរសៃគុយទាវបាញ់កាញ់សរសៃធំ ដែលដាក់លក់នៅក្នុងផ្សារក្រុងដូនកែវ ប្រហែល៣០គីឡូក្រាម មានផ្ទុុកនៅសារធាតុគីមីបូរ៉ាក់ និងបានដកហូតយកមកកម្ទេចចោល។
នេះបើយោងតាមផេករបស់ អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ។
ការចុះពិនិត្យរកឃើញសរសៃគុយទាវដែលមានផ្ទុកនៅសារធាតុគីមី ដែលកំពុងមានចរាចរណ៍លក់នៅលើទីផ្សារក្នុងនោះលោកប្រធានសាខាបានស្នើសុំគោលការណ៍ពីលោក អ៊ូច ភា អភិបាលខេត្តនិង មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះបិទទីតាំងផលិត កែច្នៃសរសៃគុយទាវដែលមានផ្ទុកសារធាតុគីមីបូរ៉ាក់នោះ ភ្លាម ៗផងដែរដែលមានទីតាំង នៅភូមិស្លា ឃុំលាយបូរស្រុកត្រាំកក់ ខេត្តតាកែវ។ ម្ចាស់ទីតាំងផលិតមានឈ្មោះ កែវ ឈួន ក្នុងនោះមន្ត្រីជំនាញ ក៏បានធ្វើការដកហូត ជាបណ្តោះអាសន្នសម្ភារ:ផលិត មួយចំនួន របស់ម្ចាស់ទីតាំង យកមករក្សាទុកនៅសាលាឃុំលាយបូរ រងចាំកម្ទេចចោលនៅពេលក្រោយ ៕សហការី