ភ្នំពេញ៖ នៅថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៨ ម៉ោង ៨និង៣០នាទីព្រឹក នៅសាលប្រជុំសាលាខណ្ឌដូនពេញ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ក្រោមអធិបតីភាពលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ ដោយមានការចូលរួមពី លោក លោកស្រីគណៈអភិបាល, លោកគណៈនាយករដ្ឋបាល, លោកអធិការខណ្ឌ, លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោកប្រធានយោធាខណ្ឌ, លោក លោកស្រីប្រធានការិយាល័យចំណុះ ជំនាញជុំវិញខណ្ឌ, លោក លោកស្រីប្រធានផ្សារទាំង៣, លោក លោកស្រីចៅសង្កាត់ទាំង១១ និងលោកនាយប៉ុស្តិ៍ទាំង១១ ។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌនោះដែរ មានរបៀបវារៈស្ដីពី ៖១. ការរៀបចំសន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋាន នាឱកាសបុណ្យចូលឆ្នាំថ្មី ។
២. ការរៀបចំពិធីសង្ក្រាន្តឆ្នាំថ្មី *”សង្ក្រាន្តវត្តភ្នំ”* ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ នៅបរិវេណរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ៕ស តារា