ព័ត៌មានទាន់ហេតុការណ៍៖

ចូលរួមប្រារព្ធបុណ្យចូលឆ្នាំខ្មែរនៅសួនច្បារសម្តេចតេជោហ៊ុន សែន ជាមួយគ្នា!

ចែករំលែក៖

ភ្នំពេញ ថ្ងៃទី ១២ មេសា ២០១៨ ៖ ក្នុងឆ្នាំថ្មី ឆ្នាំចនេះ នឹងមានព្រឹត្តិការណ៍ប្រគំតន្ត្រី និងសម្តែងដ៏អស្ចារ្យ និងប្លែកលើកទីមួយលើទឹកដីរាជធានីភ្នំពេញដែលសាធារណជនអាចទស្សនាដោយសេរីនៅសួនច្បារសម្តេច ហ៊ុន សែន ពីថ្ងៃទី ១៣ មេសា ដល់ ១៣ ឧសភា! ព្រឹត្តិការណ៍អបអរបុណ្យចូលឆ្នាំខ្មែរនេះ នឹងផ្តល់ឲ្យពុកម៉ែបងប្អូននូវអនុស្សាវរីយ៍មិនអាចបំភ្លេចបានជាមួយការចូលរួមសម្តែងដោយកំពូលតារាចម្រៀង និងសម្តែងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប!

ព្រឹត្តិការណ៍ដ៏កក្រើកនេះ ជាការប្រគំតន្ត្រីធំទីមួយក្នុងរាជធានីភ្នំពេញដែលរៀបចំដោយណាហ្គាវើលដ៍សហការជាមួយសាលារាជធានីភ្នំពេញដើម្បីឲ្យពុកម៉ែបងប្អូន និងទេសចរបានរីករាយជាមួយវប្បធម៌ និងប្រពៃណីរបស់ខ្មែរ ។

ពិធីបើក “ព្រឹត្តិការណ៍ប្រគំតន្រ្តី និងការសម្តែងអបអរបុណ្យចូលឆ្នាំខ្មែរ” នេះ នឹងធ្វើឡើងនៅល្ងាចថ្ងៃសុក្រ ទី ១៣ មេសា ដែលមានការសម្តែងរបាំប្រពៃណីខ្មែរ និងការសម្តែងអន្តរជាតិដ៏អស្ចារ្យជាច្រើន ។ រូបតុក្កតាពោងខ្យល់ធំៗជាច្រើន នឹងត្រូវដាក់លម្អនៅលើសួនច្បារសម្តេច ហ៊ុន សែន ដើម្បីឲ្យពុកម៉ែបងប្អូនអាចថតរូបជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិដើម្បីទុកជាអនុស្សាវរីយ៍ ។ រូបតុក្កតាពោងខ្យល់ធំៗដ៏ស្រស់ស្អាតទាំងអស់នោះ នឹងត្រូវតុបតែងជាមួយអំពូលភ្លើងដ៏ស្រស់ស្អាតដែលរួមមាន រូបសុនខ បង្កងទន្លេមេគង្គ រូបក្ងាន និងពោងខ្យល់ធំៗស្រស់ស្អាតជាច្រើនទៀត ។

ជាពិសេសនៅថ្ងៃចុងសប្តាហ៍នៅថ្ងៃទី ២០ ដល់ ២២ មេសា ចាប់ពីម៉ោង ២ រសៀលដល់ ១១ យប់ រៀងរាល់ថ្ងៃ នឹងមានការប្រគំតន្ត្រី និងការសម្តែងផ្ទាល់ពិសេសដោយក្រុមរបាំអប្សរា ក្រុមភ្លេងជាតិ និងអន្តរជាតិ ការសម្តែងសៀក សុគន្ធ នីសា ខេមរៈ សិរីមន្ត ក្មេងខ្មែរ យូរី ពេជ្រ ថៃ ជីដេវីដ កូនប្រុសទាំងបីរបស់លោកព្រាប សុវត្ថិ (សុវត្ថិ មុនីវណ្ណ សុវត្ថិ មុនីនាគ សុវត្ថិ សិរីវុឌ្ឍ) និងសិល្បករ-សិល្បការិនីជាច្រើនទៀត ។

លើសពីនេះទៅទៀត ពុកម៉ែបងប្អូនរបស់យើងអាចមកទស្សនាការសម្តែងដ៏អស្ចារ្យដោយសេរីនៅ NABA ដែលជាសាលមហោស្រពដែលមានបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងបង្អស់ក្នុងប្រទេសកម្ពុជានៅណាហ្គាទី ២ ចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី ១៥ មេសា ចាប់ផ្តើមពីម៉ោង ៧:៣០ យប់ ។ សូមនាំក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់អ្នកមកទស្សនា និងប្រារព្ធបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅណាហ្គាវើលដ៍ ។

អំពីណាហ្គាវើលដ៍
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប ២៧ កន្លែង មណ្ឌលស្ប៉ាប្រណីតពីរ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាទី ២ ហាងលក់ទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលប្រជុំដែលបំពាក់ដោយបរិក្ខារទំនើបៗ ៕ស តារា


ព្រឹត្តិការណ៍អបអរបុណ្យចូលឆ្នាំខ្មែរពីថ្ងៃទី ១៣ មេសា ដល់ ១៣ ឧសភា នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន

 


សូមមកទស្សនា និងគាំទ្រតារាក្នុងដួងចិត្តរបស់អ្នកសម្តែងពីថ្ងៃទី ២០ ដល់ ២២ មេសា

 

ចូលរួមទស្សនាការសម្តែងសិល្បៈវប្បធម៌ខ្មែរដ៏អស្ចារ្យនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន


ចែករំលែក៖