ភ្នំពេញ៖ ទីតាំងបើកល្បែងស៊ីសងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធើណេតយីហោ 9K និងយីហោ 15MK កំពុងបើកដំណើរការយ៉ាងរលូនទោះបីជាពេលកន្លងមកមានសេចក្ដីប្រកាសរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមនិងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានប្រកាសឲ្យលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទក៏ដោយ។
ជាក់ស្ដែងនៅក្នុងខណ្ឌឫស្សីកែវ គេឃើញមានល្បែងស៊ីសងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធើណេតជាច្រើនកន្លែង ដែលបានធ្វើការផ្សាយចេញពីកាស៊ីណូ កំពុងបើកដំណើរការយ៉ាងរលូន ដោយមិនមានខ្លាចអាជ្ញាធរខណ្ឌឫស្សីកែវ និងផ្គើនប្រសាសន៍សម្ដេចក្រឡាហាម ស ខេង ។
ជាក់ស្តែងទីតាំងបើកលេងល្បែងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធើណេត ដែលបានធ្វើការផ្សាយផ្ទាល់ចេញពីកាសស៊ីណូ បានបើកដំណើរការស៊ីសងយ៉ាងរលូន ដោយប្រើរូបភាពជ្រកក្រោមស្លាកយីហោ 9K សេវាអ៉ីនធីណែត ទីតាំងនេះស្ថិតនៅតាមបណ្តោយផ្លូវ៧០ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងទីតាំង មួយកន្លែងទៀតយីហោ 15MK អ៊ីនធឹណែត ២៤ម៉ោងលើក ២៤ម៉ោង ទីតាំងនេះស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ នៅជិតផ្សារ ងឹនអាន ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញដោយមិនខ្លាចអាជ្ញាធរ ឬសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឡើយ ព្រោះតែម្ចាស់ទីតាំងបានដាក់ថ្នាំបំពុលទៅសមត្ថកិច្ចមូលដ្ឋានបើកភ្នែកមិនរួចដោយមានអ្នកចូលលេងទាំងយប់ទាំងថ្ងៃ ដូច្នេះហើយ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ មេត្តាចុះពិនិត្យមើលជាក់ស្តែង ដើម្បីឈានដល់ការបង្ក្រាប លុបបំបាត់ ស្របតាមសេចក្ដីប្រកាសរបស់សម្ដេចក្រឡាហោម ស ខេង និងការណែនាំពីលោក អភិបាល នៃគណៈអភិបាលសាលារាជធានីភ្នំពេញ ដើម្បីអនុវត្តតាមគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។
សូមបញ្ជាក់ថា ទីតាំងបនល្បែងអស់ទាំងនេះសុទ្ធតែបង្កើតឲ្យមានបទល្មើស លួច ឆក់ ប្លន់ បណ្ដាលឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងភាពអសន្តិសុខនៅក្នុងសង្គមផងដែរ។ ចំណែកឯប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន។
ប្រជាពលរដ្ឋបានបញ្ជាក់ថា នៅម្សិលមិញនេះ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា អាជ្ញាធរខណ្ឌ នឹងធ្វើការបង្ក្រាបទីតាំងទាំងអស់នេះ ដោយទីតាំងទាំងអស់នេះហើយដែលបណ្តាលអោយកើតមាននៅបទល្មើសក្នុងមូលដ្ឋាន។
នៅក្នុងនោះដែរ លោក ជា ពិសី អភិបាលខណ្ឌក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ មេត្តាសហការជាមួយអាជ្ញាធរ ដើម្បីឈានទៅដល់ការលុបបំបាត់នូវទីតាំងល្បែងស៉ីសងទាំងអស់នេះ៕ ហេង សូរិយា