ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់​កន្ត្រាក់​ប៉ះពាល់​៤​ស្រុក​ ក្រុង​ បាន​បំផ្លាញ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​២៨​ខ្នង​ ធ្ងន់ធ្ងរ​៥​ខ្នង​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ថ្ងៃ​ទី ​នៅ​ខេត្តបន្ទាយមានជ័យ​

ចែករំលែក៖

ខេត្តបន្ទាយ​មាន​ជ័យ​ ៖​ ខ្យល់​កន្ត្រាក់​ប៉ះពាល់​៤​ស្រុក​ ក្រុង​បាន​បំផ្លាញ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​២៨​ខ្នង​ ធ្ងន់ធ្ង​៥​ខ្នង​ នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ថ្ងៃ​ទី​០២​ កាលពី​ថ្ងៃ​ទី​១៥​ ខែមេសា​ ឆ្នាំ​២០១៨​ នៅ​ខេត្តបន្ទាយមានជ័យ​។​

​លោក​ឧត្តមសេនីយ៍ទោ​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ​នៅ​ថ្ងៃ​បុណ្យ​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ឆ្នាំច​ ឆ្នាំ​២០១៨​ មាន​ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​អស់​២៨​ខ្នង​ ធ្ងន់ធ្ង​៥​ខ្នង​ ដែល​ប៉ះពាល់​៤​ស្រុក​.​ក្រុងមាន​ ១.​ស្រុក​មង្គល​បូ​រី​ប៉ះពាល់​១៤​ខ្នង​ ធ្ងន់ធ្ង​៤​ខ្នង​,​ ២.​ស្រុក​អូរ​ជ្រៅ​ប៉ះពាល់​១០​ខ្នង​ ធ្ងន់ធ្ង​១​ខ្នង​ ៣.​ស្រុក​ម៉ា​ឡៃ​ប៉ះពាល់​១​ខ្នង​ ៤.​ក្រុង​ប៉ោយ​ប៉ែ​ត​ប៉ះពាល់​៣​ខ្នង​។​

លោក​បាន​បញ្ជាក់​ថា​ ក្រោយ​ពេល​ដែល​ទទួល​ព័ត៌មាន​បានដឹង​ប្រជាពលរដ្ឋ​៤​ស្រុក​ ក្រុង​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​កម្លាំង​ស្នងការ​នគរបាល​ខេត្ត​ ស្រុក​រួម​ជាមួយ​កម្លាំងយោធា​និង​កងរាជអាវុធហត្ថ​បាន​សហការ​គ្នា​ចុះ​អន្តរាគមន៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​រុះរើ​និង​ជួសជុល​ផ្ទះសម្បែង​ជូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​។​

​លោក​ឧត្តមសេនីយ៍ទោ​ អាត់​ ខែ​ម​ បាន​បញ្ជាក់​ថា​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ធ្ងន់ធ្ង​បាក់​និង​រលំ​ផ្ទះ​គឺ​លោក​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ និង​លោក​ជំទាវ​ ម៉ៅ​ ម៉ា​ល័យ​ បាន​ជួយ​ជា​ស័ង្កសី​តាម​រយៈ​លោក​ជូន​ដល់​ប្រជាពលរដ្ឋ​ដើម្បី​ជួសជុល​ផ្ទះសម្បែង​ដែល​រង​គ្រោះ​ធ្ងន់ធ្ងរ​។

​លោក​ លី​ សារី​ អភិបាលរង​ខេត្ត​និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា​ក្រោយ​ពេល​ទទួល​ព័​ត៌​ពី​អនុ​សាខា​កាកបាទក្រហមកម្ពុជា​តាម​បណ្តា​ស្រុក​ ក្រុង​ដែល​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​គឺ​សាខា​បាទ​ក្រហម​កម្ពុជា​ខេត្ត​ត្រៀម​អំណោយ​នាំ​យក​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ដែល​ប៉ះពាល់​៤​ស្រុក​ ក្រុង​ ៕ សំ វិច្ឆិកា


ចែករំលែក៖