ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រកាសតែងតាំងក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជាអាណត្តិទី៥

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ៤កើត ខែ ពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវ នឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ នៅទី ស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនា គមន៍មានរៀបចំពិធីប្រកាសតែងតាំងក្រុម ប្រឹក្សាភិបាលទូរគមនាគ​មន៍កម្ពុជាអាណត្តិ ទី៥ ក្រោមអធិបតីភាពលោក ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនា គ​មន៍ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អស់លោក លោក ស្រីថ្នាក់ដឹកនាំក្រសួង សមាជិកក្រុមប្រឹក្សា ភិបាល និងនិយោជិតទាំងអស់នៃទូរគមនា គ​មន៍កម្ពុជាជាច្រើននាក់ ។

នៅក្នុងឱកាសនោះក៏មានការអនុក្រឹត្យ ស្តីពីការតែងតាំងក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជាសម្រាប់អាណត្តិទី៥ដែលមានលោក សុខ ពុទ្ធិវុធ ប្រធានក្រុមប្រឹក្សា ភិបាលទូរគមនាគ​មន៍កម្ពុជាថ្មីជំនួសលោក ខូវ មករា ប្រធានក្រុមប្រឹក្សាភិបាលចាស់។

បន្ទាប់មកលោករដ្ឋមន្ត្រីបានអញ្ជើញ ប្រគល់អនុក្រឹត្យដល់លោកប្រធានក្រុម ប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាភិ បាលថ្មី ។

ក្រោយពីលោក ខូវ មករា ប្រធានក្រុម ប្រឹក្សាភិបាលទូរគមនាគ​មន៍កម្ពុជាចាស់ បានឡើងអានរបាយការណ៍សង្ខេបរួចមក លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរ គមនាគ​មន៍បានមតិសំណេះសំណាលជា មួយថ្នាក់ដឹកនាំក្រសួង ជាពិសេសសមា ជិកក្រុមប្រឹក្សាភិបាលថ្មីក្នុងអាណត្តិទី៥នេះ ដោយបានវាយតម្លៃខ្ពស់ចំពោះលទ្ធផល ការងារដែលសម្រេចបានដ៏ត្រចះត្រចង់ ព្រមទាំងលទ្ធផលការងារកំណែទម្រង់ ទូរគមនាគ​មន៍កម្ពុជាដែលបានអនុវត្តនា ឆ្នាំកន្លងទៅនេះដូចមានក្នុងរបាយការណ៍ របស់លោកប្រធានក្រុមប្រឹក្សាភិបាលចាស់ បានលើកឡើង។

លទ្ធផលទាំងនេះគឺជា កិច្ចខិតខំប្រឹងប្រែងរួមរបស់ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល អគ្គនាយក និងនិយោ ជិតទាំងអស់ដែលបានយកអស់កម្លាំង កាយចិត្ត និងប្រាជ្ញាស្មារតីក្នុងការបន្ត បំពេញតួនាទីភារកិច្ច និងកាត្វកិច្ចដើម្បី បម្រើផលប្រយោជន៍រួមរបស់ទូរគមនា គ​មន៍កម្ពុជាប្រកបដោយស្មារតីទទួលខុស ត្រូវខ្ពស់ ។

លោករដ្ឋមន្ត្រីចាត់ទុកការប្រកាសតែង តាំងក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា នៅពេលនេះគឺជាព្រឹត្តិការណ៍ដ៏មានអត្ថ ន័យដ៏ជ្រាលជ្រៅ ឆ្លុះបញ្ចាំងឲ្យឃើញពីការ គាំទ្រ និងការបន្តយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួង អាណាព្យាបាលចំពោះទូរគមនាគ​មន៍ កម្ពុជាក្នុងការពង្រឹង និងពង្រីកការងារ អាជីវកម្មនៅក្នុងទីផ្សារប្រកួតប្រជែង ព្រម ទាំងបន្តអភិវឌ្ឍវិស័យទូរគមនាគ​មន៍នៅ កម្ពុជា ។

រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ជានាយក រដ្ឋម​ន្ត្រីបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ទៅលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងគមនា គ​មន៍ដែលជាវិស័យអាទិភាពមួយដ៏សំខាន់ ដោយហេតុថា វិស័យនេះគឺជាឆ្អឹងខ្នង សម្រាប់ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងបម្រើដល់ការអភិវឌ្ឍវិស័យដទៃ ទៀត ។ ក្នុងន័យនេះសហគ្រាសសាធារណៈ ទូរគមនាគ​មន៍កម្ពុជាមិនត្រឹមតែមានតួនាទី ជាអ្នកផ្តល់សេវាជូនអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតួនាទីជាសេនាធិការ ឲ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគ​មន៍ ក្នុងការចូលរួមអភិវឌ្ឍ និងពង្រីកបណ្តាញ ឆ្អឹងខ្នងទូរគមនាគ​មន៍ជាតិឲ្យដល់តំបន់ ជនបទស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល ។

លោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំ និងនិយោជិតគ្រប់លំដាប់ ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ធ្វើយ៉ាងណា ឲ្យអតិថិជនរបស់ខ្លួនមានជំនឿទុកចិត្តលើ ការបម្រើសេវា ហើយក៏ត្រូវបន្តបំផុស និង ចលនានិយោជិតឲ្យយល់ដឹងកាន់តែសុី ជម្រៅថែមទៀតអំពីតួនាទីរបស់ខ្លួនក្នុងការ ចូលរួមជាមួយថ្នាក់ដឹកនាំទូរគមនាគ​មន៍ កម្ពុជាក៏ដូចជាក្រុមប្រឹក្សាភិបាលក្នុងការ អភិវឌ្ឍទូរគមនាគ​មន៍កម្ពុជាឲ្យរីកចម្រើន ជាបន្តបន្ទាប់ ។

លោករដ្ឋមន្ត្រីមានជំនឿយ៉ាងមុតមាំថា អស់លោក លោកស្រីជាថ្នាក់ដឹកនាំ ក្រុម ប្រឹក្សាភិបាល អគ្គនាយក និងនិយោជិត ទាំងអស់នៃទូរគមនាគ​មន៍កម្ពុជានឹងចូល រួមយ៉ាងផុសផុលក្នុងកិច្ចសហការ និងចែក រំលែកនូវបទពិសោធន៍ទៅវិញទៅមក សំដៅរកឲ្យឃើញចំណុចខ្លាំង និងចំណុច ខ្សោយ ព្រមទាំងបញ្ហាប្រឈមនានានៅ ក្នុងដំណើរ​ការអាជីវកម្មរបស់ខ្លួន ហើយ នឹងអាចស្វែងរកឃើញសំណោះស្រាយ ប្រកបដោយប្រសិទ្ធភាព មានលក្ខណៈ​សុី ជម្រៅ និងវិសាលភាពកាន់តែទូលំទូលាយ ដើម្បីធ្វើយ៉ាងណាពង្រឹងគុណភាពសេវា ដែលបានផ្តល់ដើម្បីទទួល​បានទំនុកចិត្ត ខ្ពស់ពីអតិថិជនគ្រប់ប្រភេទ ៕ ស រស្មី


ចែករំលែក៖