ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រី​ជនជាតិ​បរទេសម្នាក់លោត​ពីលើផ្ទះ​ពីរ​ជាន់ ប៉ុនប៉ង​ធ្វើអត្តឃាត​ខ្លួនឯង​តែ​មិនបាន​សម្រេច

ចែករំលែក៖

ភ្នំពេញ៖ ករណីភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីស្រ្តីជនជាតិអាមេរិកម្នាក់ បាន​លោត​ពីលើផ្ទះ ជាន់ទី២ ប៉ុនប៉ងសម្លាប់ខ្លួនឯង ក្នុងបុរី​សែន​មនោ​រម្យ ប៉ុន្តែមិនបាន​សម្រេច​ដោយសា​រ​តែពេល​លោត​ចុះមកក្រោមក៏​ទើ​លើ​ដំបូលផ្ទះ រួចទើបធ្លាប់មកក្រោមដីរងរបួសស្រាល ភ្លាមនោះស្រ្តីរងគ្រោះនៅតែ​ព្យាយាម​រត់​ចូល​ឡាន ផ្អើលដល់ប្រជាពលរដ្ឋ​នៅ​ក្បែរនោះ​ក៏បាន​ដេញចាប់​ និង ឃាត់​មិនឲ្យធ្វើអត្តឃាត ស្រាប់តែ​ស្ត្រី​រូបនោះបានដួលសន្លប់​តែម្ដង ហើយត្រូវរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីយប់ ថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធឹស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០១៨ ក្នុងបុរី​សែន​មនោ​រម្យ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

​ស្ត្រី​រងគ្រោះខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជា​ជនជាតិ​អាមេរិក ស្បែកខ្មៅ ​ហើយករណីប៉ុនប៉ង​ធ្វើអត្តឃាត​ខ្លួនឯង ​មិនដឹងមូលហេតុនៅឡើយ ។

ក្រោយកើតហេតុសមត្ថកិច្ច​មូលដ្ឋាន បានចុះ​មកដល់​កន្លែងកើតហេតុដោយ​ឃើញថា ស្ត្រី​រងគ្រោះជា​ជនអាមេរិក ទើបសមត្ថកិច្ច​ប៉ុស្តិ៍ ធ្វើការទាក់ទង​ទៅកាន់​ស្ថានទូតអាមេរិក រួច​ប្រគល់​នារីរងគ្រោះ​ទៅឲ្យខាង​ស្ថានទូត​នាំ​នារី​រូបនេះ ទៅសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែតផងដែរ ៕ស តារា


ចែករំលែក៖