ព័ត៌មានទាន់ហេតុការណ៍៖

ចោទរុស្ស៊ីបំពុលអតីតចារបុរស បណ្តេញមន្ត្រីទូតរុស្ស៊ី តែទីបំផុតជាតិគីមីរកឃើញផលិតនៅអាមេរិកសោះ!

ចែករំលែក៖

ជាតិគីមីដែលបានប្រើប្រាស់នៅក្នុងការបំពុលអតីតចារបុរសជនជាតិរុស្ស៊ី លោក Sergei Skripal និងកូនស្រី Julia គឺផលិតនៅលើទឹកដីអាមេរិក ជាទីកន្លែង ដែលបានផ្តល់ការអនុញ្ញាតឲ្យស្រាវជ្រាវ ផលិតអាវុធគីមី។ ព័ត៌មានខាងលើ ត្រូវបានតំណាងរុស្ស៊ីប្រចាំនៅអង្គការហាមឃាត់អាវុធគីមី OPCW លោក Alexander Shulgin ប្រកាសជាសាធារណៈ។

មានប្រសាសន៍នៅក្នុងសន្និសីទកាសែត នៅទីស្នាក់ការ OPCW តំណាង ប្រទេសរុស្ស៊ី បានបង្ហាញនូវឯកសារនានា និងលិខិតអនុញ្ញាតផ្តាល់ជូនកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ ដល់ក្រុមហ៊ុន (United States Patent And Trademark Office) ។

លោក Alexander Shulgin បានបញ្ជាក់ថា កន្លងមកអង្គការបានស្នើដល់ភាគីរុស្ស៊ី ត្រួតពិនិត្យ ទៅលើ លិខិតអនុញ្ញាតឲ្យស្រាវជ្រាវដល់អ្នកស្រាវជ្រាវជនជាតិអាមេរិក T.Rubin ។ នៅក្នុងឯកសារបានបញ្ជាក់យ៉ាងច្បាស់ថា អាមេរិកបានផលិតគ្រាប់ដែលមានសារធាតុពុលគីមី។

កាលពីថ្ងៃទី១៨ ខែមេសា អង្គការហាមឃាត់អាវុធគីមី OPCW បានបើកកិច្ចប្រជុំជាបន្ទាន់ដើម្បីពិភាក្សាពី ការបំពុលអតីតចារកិច្ចរុស្ស៊ី Sergei Skripal ក្រោយពេលអង់គ្លេសបញ្ជាក់ថា លោក Skripal ជាជនរងគ្រោះនៅក្នុងការបំពុលដោយជាតិគីមី។ នេះជាកិច្ចប្រជុំលើកទី២របស់គណៈកម្មការហាមឃាត់អាវុធគីមី ក្នុងរយៈពេល៣ថ្ងៃកន្លេងមក។ សូមបញ្ជាក់ថា លោក Skripal និងកូនស្រីរងការបំពុលនៅទីក្រុង Salisbury ប្រទេសអង់គ្លេស។

ក្រោយការបំពុលភ្លាមៗនោះ អង់គ្លេសបានចោទប្រកាន់ទៅលើរុស្ស៊ីភ្លាម ទាំងគ្មានភស្តតាងនៅក្នុងដៃ ដោយបញ្ជាក់ថា ជាតិគីមីដែលបានបំពុលនោះផលិតនៅក្នុងប្រទេសរុស្ស៊ី ។ ប៉ុន្តែទីក្រុងឡុងបដិសេធន៍ផ្តល់ព័ត៌មានដល់ភាគីរុស្ស៊ី មិនតែប៉ុណ្ណោះក៏មិនអនុញ្ញាតឲ្យមន្ត្រីការបរទេសរុស្ស៊ីជួបជនរងគ្រោះផងដែរ ។

អតីតចារកិច្ចរងការបំពុលជាចំណុចចាប់ផ្តើមឲ្យមានទំនាក់ទំនងតានតឹងរវាងរុស្ស៊ី អង់គ្លេស និងប្រទេសលោកខាងលិច ដោយទីក្រុងឡុងបណ្តេញមន្ត្រីការបរទេសរុស្ស៊ី២៣រូបចេញពីប្រទេស ។ ដើម្បីគាំទ្រដល់សម្ពន្ធមិត្តអង់គ្លេស ប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុប និងអាមេរិក ក៏បានសម្រេចចូលរួមបណ្តេញមន្ត្រីការបរទេសរុស្ស៊ីសរុប១៥០រូប ចេញពីប្រទេសរបស់រៀងៗខ្លួនផងដែរ។

ក្នុងពេលជាមួយគ្នានោះ ទីក្រុងមូស្កូ បានច្រានចោលរាល់ការចោទប្រកាន់របស់អង់គ្លេស ។ រដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Sergei Lavrov បានបញ្ជាក់ថា នៅក្នុងបន្ទប់ពិសោធន៍របស់ស្វីស បានបញ្ជាក់ថា សារធាតុគីមី ដែលបានបំពុលអតីតចារកិច្ច Skripal ជាប្រភេទ BZ ។ តាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ជាតិគីមីបែបនេះ មិនដែលផលិតនៅក្នុងប្រទេសរុស្ស៊ីម្តងណាឡើយ ប៉ុន្តែជាតិគីមីនេះ មានភាគច្រើននៅក្នុងទឹកដីអង់គ្លេស អាមេរិក និងប្រទេសជាសមាជិកណាតូ។

តបតនឹងការបណ្តេញមន្ត្រីស្ថានទូត រុស្ស៊ីក៏បានវាយបកវិញដោយបណ្តេញមន្ត្រីការទូតប្រទេសណា ដែលបានបណ្តេញមន្ត្រីរុស្ស៊ីដូចគ្នា។

សកម្មភាពខាងលើបានបង្ហាញយ៉ាងច្បាស់ថា ប្រទេសលោកខាងលិច បានរួមគ្នាវាយប្រហារទៅលើរុស្ស៊ី ដោយគ្មានហេតុផល ដោយសារតែរុស្ស៊ីមិនមែនជាសម្ពន្ធមិត្ត និងតែងតែបង្អាក់គោលនយោបាយ របស់ប្រទេសលោកខាងលិច នៅក្នុងការគ្រប់គ្រងពិភពលោក ក្នុងនោះមានប្រទេសស៊ីរីជាដើម ៕ ម៉ែវ សាធី


ចែករំលែក៖