ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ គន់ គីម បំពាក់មេដាយជូនអតីតយុទ្ធជន ស្រុកមុខកំពូលខេត្តកណ្តាល២១៣នាក់

ចែករំលែក៖

ខេត្តកណ្ដាល ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីត យុទ្ធជនកម្ពុជា នៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ អមដំណើរដោយលោក តាន់ ម៉េងលាង អភិបាលរងខេត្តកណ្តាល បាន បន្ដជួបសំណេះសំណាល និងបំពាក់មេ ដាយការពារជាតិជូន សមាជិកអតីតយុទ្ធ ជនស្រុកមុខកំពូល ខេត្តកណ្តាលចំនួន ២១៣នាក់។

បន្ទាប់ពីនាំនូវការផ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួចមកនាយ ឧត្តមសេនីយ៍ គន់ គីម បានជំរុញឲ្យ ប្រធានសាខាសមាគមអតីតយុទ្ធជនស្រុក ឃុំ ត្រូវខិតខំបន្ថែមទៀត ក្នុងការដោះស្រាយបញ្ហាប្រឈមដែលអតីតយុទ្ធជនកំពុងតែជួបការលំបាក។

បើតាមនាយឧត្តមសេនីយ៍ គន់ គីម បានឲ្យដឹងថា ជិតបីឆ្នាំមកនេះយើងបានខិតខំដោះស្រាយការលំបាកជូនបងប្អូនបានជាបន្ត បន្ទាប់ដូចជាការបើកចែកប្រាក់បេឡាមរណសង្គ្រោះបានទាន់ពេលវេលាដឹកនាំ​ ធ្វើបច្ចុប្បន្នភាព ចុះឈ្វេងយល់ពី​សុខ​ទុក្ខបងប្អូននៅគ្រប់ស្រុករកឃើញអ្នកដែល ទាល់ក្របានដោះស្រាយដីធ្លី និងធ្វើផ្ទះ ជូនជាបណ្តើរៗ ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍បានណែនាំឲ្យសមាជិកអតីតយុទ្ធជនកម្ពុជា ត្រូវចេះជួយគ្នាពេលមានធុរៈ និងត្រូវទៅ ចូលរួមបោះឆ្នោតសកលដែលនឹងប្រព្រឹត្ត ទៅនាថ្ងៃទី២៩ ខែកក្កដាខាងមុខនេះឲ្យ បានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា។

លោក កាំង ឡាយ ជាយោធិនចូល និវត្តន៍ រស់នៅភូមិឃុំព្រែកដំបង ស្រុកមុខ កំពូល តំណាងអតីតយុទ្ធជនទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះសម្តេចតេជោ ហ៊ុន សែន ដែល បានគិតគូរដល់ពួកគាត់ ដូចជាដំឡើងប្រាក់ ខែជូនពួកគាត់ និងទទួលបានការព្យាបាលដោយឥតគិតថ្លៃ ការបើកចែកប្រាក់មរណ សង្គ្រោះបានទាន់ពេលវេលា និងពេលនេះបានផ្តល់មេដាយជូនពួកគាត់ទៀត ហើយពួកគាត់នឹងបោះឆ្នោតជូនគណបក្សប្រជាជន គាំទ្រសម្តេចតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រីតទៅទៀត ៕ ហេង សូរិយា


ចែករំលែក៖