ខេត្តស្វាយរៀង៖ បុរសម្នាក់ចងកសម្លាប់ខ្លួនក្រោមដើមស្វាយក្រុមគ្រួសារដឹកទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងប្រមាណជិតកន្លះម៉ោង ដាច់ខ្យល់ស្លាប់ ដោយសារតូចចិត្តមានជំងឺរ៉ាំរ៉ៃព្យាបាលមិនជា ។
ហេតុការណ៍នេះភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅចំណុចខាងកើតផ្ទះប្រមាណ១០ម៉ែត្រ ក្នុងភូមិតាស្អាង ឃុំកំពងចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យអ្នកកាសែតនគរវត្តដឹងថា បុរសខាងលើឈ្មោះ ឃួន សារឿន អាយុ៤២ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិតាស្អាង ឃុំកំពងចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ស្ត្រីជាប្រពន្ធបានឲ្យដឹងថា ប្ដីគាត់គឺមានជំងឺប្រចាំកាយយូរឆ្នាំមកហើយ ខណៈទៅព្យាបាលនៅមន្ទីរពេទ្យ និងលេបថ្នាំសង្កូវដែរ ប៉ុន្តែមិនធូរស្រាលសោះ ណាមួយមិនមានថវិកាគ្រប់គ្រាន់ និងជីវភាពក្រីក្រផង ចេះតែទ្រាំពីមួយថ្ងៃទៅមួយថ្ងៃ ។
ប្រភពបន្តថា មុនពេលកើតហេតុ គាត់បានឲ្យកូនហៅឪពុកមកហូបបាយដូចសព្វរាល់ដង ប៉ុន្តែមិនលឺសូរឆ្លើយតប ក៏មានការងឿងឆ្លល់ ក៏ដើរទៅអើតមើលខាងកើតផ្ទះស្រាប់តែឃើញប្ដីចងកសម្លាប់ខ្លួនក្រោមដើមស្វាយ ដោយមានខ្សែចងក្របីជ័រពណ៌ខ្មៅ ទើបបង្កការភ្ញាក់ផ្អើលឆោឡោស្រែកហៅអ្នកភូមិរបងជាមួយនាំគ្នាជួយសង្គ្រោះដាក់ទំលាក់ចុះក្រោមពីដើមស្វាយនិងដឹកយកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង បានជិតកន្លះម៉ោង ក៏ផុតដង្ហើមស្លាប់ ។
បច្ចុប្បន្នៈ សាកសពត្រូវត្រូវក្រុមគ្រូសារធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន