ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីបង្កជាអណ្តាតភ្លើងឆេះអស់ផ្ទះ១ខ្នងទាំស្រុងនិង២ខ្នងរោល

ចែករំលែក៖

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋចំនួន១ខ្នង​ សង់ពីឈើលើ​ថ្មក្រោម​ ​ និងសម្ភារមួយចំនួនធំ​ ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញខ្ទេចទាំង​ស្រុង​ កាលពីវេលាម៉ោង៣និង៣៥នាទី​ រសៀលថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ដោយទីតាំងកើតហេតុស្ថិតនៅចំណុចមុខសាលាកូរ៉េ​ ភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ​ ។

តាមប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលមានការភ្ញាក់ផ្អើលគ្រោះអគ្គិភ័យនេះ គឺប្រជាពលរដ្ឋបានឃើញផ្សែងហុយ និងអណ្តាតភ្លើងចេញពីផ្ទះជាន់ទីមួយ នៃផ្ទះកើតហេតុហើយភ្លាមៗនោះប្រជាពលរដ្ឋបានស្រែកឆោឡោបង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះ និងអ្នកជិតខាងនាំគ្នាជួយទាញទុយយោបាញ់ទឹកស្រោចកន្លែងឆាបឆេះ និងបានរាយការណ៍ទៅអាជ្ញាធរដើម្បីសុំការអន្តរាគមន៍។

តាមប្រភពពីអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភ្លាមៗកម្លាំងអាជ្ញាធររួមមានកម្លាំងនគរបាលខណ្ឌកម្លាំងនគរបាលប៉ុស្តិ៍កម្លាំងប្រជាការពារ និងកម្លាំងប៉េអឹមបានសហការជាមួយកងកម្លាំងបង្កានិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរ​បាលរាជធានីភ្នំពេញចុះជួយអន្តរាគមន៍ពន្លត់ភ្លើងដែលកំពុងឆាបឆេះផ្ទះពលរដ្ឋ​។ សមត្ថកិច្ចបានបន្តថាដោយសារទីតាំងកើតហេតុឆ្ងាយពីកន្លែងចតឡានទឹក​ ទើបធ្វើឲ្យលំនៅដ្ឋានប្រជាពលរដ្ឋចំនួន២ខ្នង​ និងសម្ភារមួយចំនួនដូចជា​ ម៉ូតូកង់និងរបស់របរប្រើប្រាស់ជាច្រើនទៀតត្រូវបានអណ្តាតភ្លើងឆេះបំផ្លាញចំណែកលំនៅដ្ឋានផ្សេងទៀតដែលនៅជុំវិញកន្លែងកើតហេតុមិនបានរងការខូចខាតនោះទេដោយសារកម្លាំងជួយអន្តរាគមន៍ទាន់ពេលវេលា​។

សំភារៈដែលដែលខូចខាតសរុមមានមាសចំនួន១០តំឡឹងតែរកឃើញវិញ ម៉ូតូ C125 ស៊េរីឆ្នាំ២០០៨ចំនួន១គ្រឿង ទូរទស្សន៍ ២គ្រឿង ប្រាក់រៀលជាច្រើន ប្លង់ដី/ផ្ទះឆេះអស់គ្មានសល់សម្ថកិច្ចប្រាប់ថាករណីអគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអណ្តាតភ្លើងឆាបឆេះឡើងតែម្តងហើយក្នុងហេតុការណ៍ពន្លត់អគ្គិភ័យនេះ ឡានពន្លត់អគ្គិភ័យសាលារាជធានីមកចំនួន៨គ្រឿងធ្វើការបាញ់ពននលត់អស់ចំនួន៣គ្រឿងហើយរលត់ទៅវិញនៅម៉ោង១៦និង៤៥នាទីថ្ងៃដដែល ៕ ធឿនព្រែកជ័យ


ចែករំលែក៖