ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨
កម្លាំងការិយាល័យជួយដូរ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនបុរសម្នាក់ ចាប់រំលោភ នាងក្រមំុ ពេលកំពុងងូតទឹក តែមិនបានសម្រេចពេលនាងក្រមុំ រើបំរាស់ ស្រែកជីដូនឃើញទាន់
មកសាលាដំបូងខេត្តកណ្តាល ដើម្បីបន្តរនីតិវិធីទៅតាមផ្លូវច្បាប់ ។
បច្ចុប្បន្នជនជនសង្សយ័កំពុងស្ថិតក្រោមការសាកសួររបស់លោក ហេង ផេង ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល ។
ជនសង្សយ័ឈ្មោៈហន ហាន ភេទប្រុស អាយុ២៧ឆ្នាំ
នៅភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរកម្មករសំណង់។
ជនរងគ្រោះឈ្មោះអុិនមរកត ភេទស្រី អាយុ១៨ឆ្នាំ
នៅភូមិពាមឃុំរកាកោង1 ស្រុកមុខកំពូលខេត្តកណ្តាល.មុខរបរ បុគ្គលិកក្រុមហ៊ុនអនឡាញ។
នគរបាលបានអោយដឹងបន្ថែមថា .នៅថ្ងៃល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ជនរងគ្រោះបានចងពុងសារ៉ុងកៅស៊ូមុជទឹកពាងមុខតូបដូនជីឈ្មោៈមាចសាម៉ុន(ជីដូនជនរងគ្រោះ)ក្នុងវត្តពាមមង្គលភូមិពាមឃុំរកាកោ០១ បន្ទសប៉មកជនរងគ្រោះបានអង្គុយដុសធ្មេញ នៅពេលនោះជនសង្ស័យបានយកសំពុតងូតព្រៈសង្ឃបត់ជាបួន ផ្នត់មកគ្របលេីក្បាលនឹងមុខជនរងគ្រោះហេីយយកដៃខ្ទប់មាត់នឹងរិតករក្នុង ក្នុងគោលបំណងចាប់រំលោភជនរងគ្រោះ ។សកម្មភាពនោះជនរងគ្រោះបានវៃពាងទឺកនឹងរេីបំរះដួលទៅលេីភួក កកិតក្បាលជង្គង់ស្តាំទៅលេីថ្មបណ្តាអោយមានស្នាមរុះចំនួន០២កន្លែងនឹងស្នាមរបួសលេីមេជេីងស្តាំ០១កន្លែងនឹងហេីមបបូរមាត់ស្តាំ។
ក្នុងពេលនោះឈ្មោះមាច ម៉ុនជីដូនជនរងគ្រោះបានឃេីញជនសង្ស័យកំពង់ចាប់ជេីងលេីកបីជនរងគ្រោះគាត់បានស្រែកឆោឡោថាចោរៗៗពេលនោះជនសង្ស័យបានទំលាក់ជនរងគ្រោះចុះហេីយរត់ទៅទិសខាងជេីងបាត់តែម្តង។
ក្រោយពីកេីតហេតុរួចជនរងគ្រោះនឹងជីដូនបាននាំគ្នាទៅផ្ទះលោកមេឃុំម៉ែន ស៊ុំដេីម្បីប្តឹងតែលោកមេឃុំមិននៅផ្ទះហេីយជីដូនជនរងគ្រោះបានផ្តាំប្រពន្ទលោកមេឃុំថា:ព្រឹកស្អែកអោយលោកមេឃុំទៅជួបនៅវត្តពាមមង្គលកុំខាន។ លុះព្រឹកឡេីងម៉ោថ្ងៃទី២២ លោកមេឃុំបានទៅកន្លែងកេីតហេតុហេីយបានជួបជីដូននឹងជនរងគ្រោះរួចបានរាយការណ៍អោយលោកមេបប៉ុស្តិ។ ក្រោយបានទទួលពត៍មានរួចនៅវេលាម៉ោង០៨និង៣០នាទីសមត្ថកិច្ចប៉ុស្តឹបានទៅនាំខ្លួនជនសង្ស័យមកសាកសួរនៅប៉ុស្តឹ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់ជនរងគ្រោះឈ្មោៈអុិនមរកតប៉ុនប៉ងរំលោភសេពសន្ថវះពិតប្រាកដមែន៕ ឆ ដា