ភ្នំពេញ ៖ ស្របពេលដែលរដ្ឋាភិបាលបានដាក់ពង្រាយរថយន្តក្រុងសាធារណៈ រត់ជាច្រើនខ្សែក្នុងរាជធានីភ្នំពេញប្រជា ពលរដ្ឋទាំងសិស្សនិស្សិតអ្នកធ្វើការ និងអ្នករកស៊ីពេញចិត្តជាខ្លាំងចំពោះការផ្ដល់ជូនសេវាកម្មនេះ។ ប្រជាពលរដ្ឋក៏គាំទ្រចំពោះការដាក់ឱ្យដំណើរការការធ្វើដំណើរតាម ផ្លូវទឹក និងផ្លូវរថភ្លើងក្នុងរាជធានីភ្នំពេញ ផងដែរ ។
កំពុងធ្វើដំណើរតាមរថយន្តក្រុងសាធារណៈកញ្ញា លឿន ឈុនសុភារ័ត្ន លើក ឡើងថា គាត់ធ្វើដំណើរតាមរថយន្តក្រុងសាធារណៈជារៀងរាល់ថ្ងៃ ព្រោះបានផ្ដល់ ភាពងាយស្រួល មានសុវត្ថិភាព និងស្រប ពេលសិក្សារបស់កញ្ញាផងដែរ ។
ស្រដៀងគ្នានេះដែរនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានលើកឡើងថា ការធ្វើដំណើរតាមរថយន្តក្រុង សាធារណៈបានជួយកាត់បន្ថយការចំណាយ ថវិកាលើការធ្វើដំណើរ និងធានាបានសុវត្ថិ ភាពល្អប្រសើរ។ កញ្ញាបានបន្តថា ការខិតខំដាក់បន្ថែមសេវាកម្មដឹកជញ្ជូនសាធារណៈ ជូនប្រជាជនពិតជាមានសារសំខាន់ ហើយ អាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅភ្នំពេញទៀតផង ។
ទោះបីជាការធ្វើដំណើរតាមរថយន្តក្រុងសាធារណៈផ្ដល់ភាពចំណេញលើការ ចំណាយ និងសុវត្ថិភាពក្ដីក៏ពលរដ្ឋផ្សេង ទៀតឈ្មោះ សុវណ្ណ មូលី បានលើកឡើង ថា ពេលខ្លះមានបញ្ហាយឺតយ៉ាវនិងការរៀប ចំចំណតមិនទាន់បានល្អគ្រប់គ្រាន់នោះទេ។ លោកបានបន្តថា រដ្ឋាភិបាលគួរបង្កើត ចំណតដែលមានសុវត្ថិភាពបន្ថែមទៀត ដើម្បីធានាសុវត្ថិភាពដល់ពលរដ្ឋ ។
ទន្ទឹមនឹងដាក់ឱ្យដំណើរការមធ្យោបាយដឹកជញ្ជូនសាធារណៈតាមផ្លូវគោកជាច្រើនខ្សែក្នុងរាជធានីភ្នំពេញរដ្ឋាភិបាលបានដាក់ឱ្យដំណើរការផងដែរនូវកាណូតល្បឿនលឿនរត់តាមផ្លូវទឹកពីទីក្រុងតាខ្មៅដល់ព្រែកព្នៅរាជធានីភ្នំពេញ ។
ចំពោះផ្លូវដែកវិញរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ផ្លូវរថភ្លើងរត់ពីចំណុចស្ថានីយរថភ្លើងភ្នំពេញទៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញដើម្បីសម្រួលការកកស្ទះចរា ចរណ៍និងកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរា ចរណ៍ដោយធានាបានសុវត្ថិភាព និងការ ចំណាយលើការធ្វើដំណើរកាន់តែតិច ៕ ហេង សូរិយា