ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេសបើកឡានលើសល្បឿនកំណត់រេចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង

ចែករំលែក៖

ខេត្តរតនគិរី៖ រថយន្តធុនត្រាមួយគ្រឿងបានធ្លាក់ផ្លូវក្រឡាបផ្ងារជើងឡើងលើ ដោយសារជនជាតិចិនម្នាក់បើកបរក្នុងល្បឿនលឿនពេកបាត់ម្ចាស់ការ ប៉ុន្តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងអ្នកដទៃរងគ្រោះថ្នាក់ឡើយ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនេះ កើតឡើង​នៅ​វេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី​ ។

មន្ត្រីនគរបាល ឃុំកាឡែង បានឲ្យដឹងថា អ្នកបើកបរឈ្មោះ លី គីងហួរ ភេទប្រុសអាយុ៤៨ឆ្នាំជនជាតិចិន រងរបួសស្រាល មុខរបរបុគ្គលិកក្រុមហ៊ុនជីងសុងរីបើករថយន្តម៉ាកធុនត្រា ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ២AP-៣៩១៣ស្នាក់នៅក្នុងក្រុមហ៊ុនជីងសុងរីស្ថិតនៅភូមិប៉ាតត់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី បើកបរក្នុងទិសដៅពីកើតទៅលិច មិនមានអ្នករួមដំណើរនៅក្នុងរថយន្តនោះទេ ។

ក្រោយកើតហេតុនគរបាលមូលដ្ឋានបានចុះមកត្រួតពិនិត្យឃើញហើយក៏ត្រឡប់ទៅវិញហើយម្ចាស់បានជួលរថយន្តស្ទួចមកស្ទួចយកទៅជួសជុលដោយខ្លួនឯង ៕ ជីវន្ត


ចែករំលែក៖