ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចពន្លាតដែនស្រាវជ្រាវករណីឆបោករថយន្ត

ចែករំលែក៖

ភ្នំពេញ ៖ កាលពីអំឡុងថ្ងៃចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរ ពោលគឺនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ អាវុធហត្ថរាជធានី ភ្នំពេញ បានបញ្ជូនជនសង្ស័យ ស្រី ប្រុស ៣នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាម ច្បាប់ ពាក់ព័ន្ធករណីជួលរថយន្តអ្នកដទៃ សរុប៤២គ្រឿងទៅបញ្ចាំ ។

ជនសង្ស័យទាំង០៣នាក់នោះមាន ឈ្មោះ៖១-ឈ្មោះ ឃាម រដ្ឋា ហៅ យ៉ា ភេទស្រី អាយុ៣៥ឆ្នាំ, ២-ឈ្មោះ ឈ័ន ភក្តី ហៅ ស្រម៉ូម ហៅ ពន្លក ភេទប្រុស អាយុ៤២ឆ្នាំនិង ៣-ឈ្មោះ ផេង លី ហៅ ដា ភេទស្រី អាយុ៣៣ឆ្នាំ។

នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ចៅក្រម កូយ សៅ បានចេញដីកាបង្គាប់ឲ្យ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញនាំ ខ្លួនស្ត្រី២នាក់ ទៅឃុំខ្លួននៅពន្ធនាគារ ជាបណ្តោះអាសន្ន រង់ចាំថ្ងៃបើកសវនាការ ជំនុំជម្រះតាមនីតិវិធី ។ ក្នុងសំណុំរឿងនេះ ផងដែរ កម្លាំងកងរាជអាវុធហត្ថរាជធានី ភ្នំពេញ បានស្នើសុំប្រធានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាចាប់ខ្លួន អ្នកជាប់ ពាក់ព័ន្ធ៩នាក់ផ្សេងទៀតដែលបានគេច ខ្លួន។

អ្នកទាំង០៩នាក់នោះរួមមាន ៖

១៖ ឈ្មោះ ទឹម រដ្ឋា ហៅវុធ ហៅ នី ណារិន ភេទប្រុស ឆ្នាំកំណើត១៩៨៥ ជន ជាតិខ្មែរ ស្រុកកំណើត ឃុំលាយបូរ ស្រុក ត្រាំកក់ ខេត្តតាកែវ។ ទីលំនៅបច្ចុប្បន្ន ភូមិ ធ្នង់រលីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្ត តាកែវ ។

២៖ ឈ្មោះ អ៊ីង ចាន់ដារិទ្ធ ហៅ ជា ផាន់ណា ហៅ ហ៊ុយ ភេទប្រុស ឆ្នាំកំណើត ១៩៧៩ ជនជាតិខ្មែរ ស្រុកកំណើត ភូមិ បត់រកា ឃុំបត់រកា ស្រុកព្រៃកប្បាស ខេត្តតាកែវ ទីលំនៅបច្ចុប្បន្នផ្ទះលេខ 391Eo ផ្លូវលេខ១២៨ ភូមិ១០ សង្កាត់ មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

៣៖ ឈ្មោះ ហែម ដារិទ្ធិ ហៅ រិន ភេទប្រុស ឆ្នាំកំណើត ១៩៨៤ ជនជាតិខ្មែរ ស្រុកកំណើត ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ44 ZA ផ្លូវ៣៣០ ភូមិ០៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

៤៖ ឈ្មោះ យ័ន ណាវីន ភេទស្រី ឆ្នាំកំណើត ១៩៨៤ ជនជាតិខ្មែរ ស្រុក កំណើត ភូមិត្រពាំងដងទឹក ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងដងទឹក ឃុំអូរសារាយ ស្រុក ត្រាំកក់ ខេត្តតាកែវ។

៥៖ ឈ្មោះ ឈិន ថុល ភេទប្រុស ឆ្នាំកំណើត ១៩៧៨ ជនជាតិខ្មែរ ស្រុក កំណើត ភូមិក្បាលជួរ ឃុំសំបុក ស្រុកក្រចេះ ខេត្តក្រចេះ។

៦៖ ឈ្មោះ តី ភេទស្រី អាយុប្រហែល ២៨ឆ្នាំ ។

៧៖ ឈ្មោះ ស៊ិន បុប្ផា ហៅ ដា ភេទស្រី អាយុប្រហែល៣៤ឆ្នាំ។

៨៖ ឈ្មោះ ស៊ិន ឈឿនវិជ្ជា ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ។

៩៖ ឈ្មោះ ម៉ា សេរី ហៅ ពេជ្រ ភេទ ប្រុស អាយុប្រហែល៣៥ឆ្នាំ កាន់ទូរស័ព្ទ លេខ ០១២ ៨៦៦ ៩៨០ និង លេខ ០១៥ ៦៩៤ ៤១១។

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ អាវុធហត្ថរាជធានីភ្នំពេញបានស្រាវជ្រាវរក ឃើញថា ជនសង្ស័យទី៥ដែលបានគេច ខ្លួន ឈ្មោះ ឈិន ថុល គឺជា អគ្គនាយកក្រុម ហ៊ុន យិន ត្រាង ឌីវេឡប់ម៉ិន ឯ.ក ដែលមាន ឈ្មោះពេញថា ឈិន ចាន់ថុល អាយុ៤២ឆ្នាំ អាសយដ្ឋានផ្ទះលេខ៨០៦ ផ្លូវNTZ ក្រុម ទី៤ ភូមិត្នោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កំពុងលាក់ខ្លួន នៅខេត្តស្ទឹងត្រែង ដោយយោងតាមដីកា បង្គាប់ឲ្យចាប់ខ្លួនរបស់លោក កូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានី ភ្នំពេញផងនោះ កម្លាំងជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានពន្លាតដែនសមត្ថកិច្ចទៅដល់ខេត្តស្ទឹងត្រែង និងបានសហការជាមួយអាវុធហត្ថខេត្តស្ទឹងត្រែងឃាត់ខ្លួនជនសង្ស័យ នៅចំណុចភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្ត ស្ទឹងត្រែង និងដកហូតរថយន្តសង្ស័យបានចំនួន៣គ្រឿង។

នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ កម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានកងរាជ អាវុធហត្ថរាជធានី ភ្នំពេញបានកសាង សំណុំរឿងបញ្ជូនជនសង្ស័យឈ្មោះ ឈិន ចាន់ថុល ជាអគ្គនាយកក្រុមហ៊ុន យិន ត្រាង ឌីវេឡប់ ម៉ិន ឯ.ក ទៅកាន់តុលាការ រាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ហើយ លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទ ឈ្មោះ ឈិន ចាន់ថុល នេះជាប់ពាក់ព័ន្ធ សំណុំរឿងទទួលផលចោរកម្ម និងដាក់ពន្ធនាគារជាបណ្តោះអាសន្នរង់ចាំថ្ងៃបើក សវនាការជំនុំជម្រះតាមនីតិវិធី ។

តាមការគូសបញ្ជាក់របស់អាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា សំណុំរឿងនេះមិនទាន់ត្រូវបានបញ្ចប់ទេ ព្រោះនៅមាន ជនសង្ស័យជាប់ពាក់ព័ន្ធ៨នាក់ផ្សេងទៀត ដែលសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្នើសុំប្រធានសាលាដំបូងរាជធានីភ្នំពេញចេញដីកាចាប់ខ្លួនបន្ថែម។

រឿងដែលហួសចិត្ត គឺ៖

១៖ មានពលរដ្ឋបានទម្លាយរូបនារីម្នាក់ឈ្មោះ ពេញ ស្រីមាន ហៅអាលី ដែលជាមនុស្សតែមួយជាមួយនឹងនារីឈ្មោះ ផេង លី ហៅ ដា ដែលកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទើបតែបានបញ្ជូនទៅពន្ធ នាគារ គឺធ្លាប់ត្រូវបានសមត្ថកិច្ចផ្សេងទៀត ឃាត់ខ្លួនម្តងរួចមកហើយ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ពីបទ រំលោភលើ ទំនុកចិត្ត ករណីលក់រថយន្តតែមិនមាន របាយការណ៍បញ្ជាក់ថា សមត្ថកិច្ចខាង ណាជាអ្នកឃាត់ ហើយជនសង្ស័យបានរួចខ្លួនវិញដោយរបៀបណាឡើយ។

២៖ នៅមានជនរងគ្រោះផ្សេងទៀត បានមកដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់ រហូតមកទល់ពេលនេះ រថយន្តដែលក្រុម ជនសង្ស័យបានឆបោកពីជនរងគ្រោះ ដែលអាវុធហត្ថរាជធានីភ្នំពេញក្តាប់បានកើនពី៤២គ្រឿងឡើងដល់ចំនួន៥២គ្រឿង ហើយ។

៣៖ នៅយប់ម៉ោងជាង១២ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ មានជនអនាមិក បានយករថយន្ត០១គ្រឿង ម៉ាក HIGHLANDER ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ដែលជារថយន្តជាប់ពាក់ព័ន្ធករណីខាងលើមកប្លុងចោល នៅចំណុចក្រោយផ្សារ សាំហាន់ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។

៤៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ មានប្រជាពលរដ្ឋម្នាក់បានយករថយន្ត០១គ្រឿង ម៉ាកឡិចស៊ីស470 មកប្រគល់ជូនសមត្ថកិច្ចដោយមិនទាមទារសំណងអ្វីទាំងអស់ ព្រោះតែបានឃើញព័ត៌មានដឹងថាគាត់បានទិញរថយន្តជាប់ពាក់ព័ន្ធ បទល្មើស ដោយមិនដឹងខ្លួន។

ដូច្នេះលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃ​ប្រទេស និងជាមេបញ្ជាការ កងរាជអាវុធ​ហត្ថរាជធានីភ្នំពេញ បានអំពាវនាវដល់ មហា​ជន ជាពិសេសអាជីវករដែលប្រកប របរជួលរថយន្ត សូមឲ្យមានការប្រុង ប្រយ័ត្នខ្ពស់ ចំពោះល្បិចកលជនខិលខូច ដោយមុននឹងជួលរថយន្ត សូមកុំពិនិត្យ ត្រឹមតែឯកសារ គួរតែស្គាល់ ប្រវត្តិសាវតារ អ្នកជួលឲ្យបានច្បាស់ និងចុះទៅដល់មូល ដ្ឋានផ្ទាល់ ព្រមទាំងស្វែងរកការបញ្ជាក់ធានាអះអាងពីអាជ្ញាធរមូលដ្ឋានសិន ចាំសម្រេច ចិត្តជួយឲ្យជាក្រោយ បើមានករណីអ្វី ដែល​ សង្ស័យថាមិនប្រក្រតី សូមប្រញាប់រាយ ការណ៍មកសមត្ថកិច្ចជាបន្ទាន់។

ម៉្យាងទៀត បើបងប្អូនណាបានស្គាល់ និងមានដំណឹងពីជនសង្ស័យដែល​សេស​សល់កំពុងរត់គេចខ្លួនដូចខាងលើ សូម​រាយការណ៍មក សមត្ថកិច្ចអាវុធហត្ថរាជធានី ភ្នំពេញ តាមរយៈលេខទូរស័ព្ទ ០១៧ ៨១ ៨១ ៧១ នោះម្ចាស់រថយន្ត នឹងមានអ្វីជូន ជាសគុណ ៕ ហេង នរិន្ទ្រ


ចែករំលែក៖