ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាប់ចាប់រំលោភបានម្តងញ៉ាមចាប់រំលោភម្តងទៀតជាប់ខ្នោះល្មម

ចែករំលែក៖

ខេត្តកំពត ៖ បុរសវ័យជាង៣០ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខណៈលួចចូល ផ្ទះនារីរងគ្រោះដើម្បីប៉ុនប៉ងចាប់រំលោភ ម្ដងទៀតក្រោយពីរូបគេធ្លាប់រំលោភបាន សម្រេចម្ដងរួចមកហើយតែលើកនេះត្រូវម្តាយនារីរងគ្រោះប្តឹងនគរបាលឲ្យឃាត់ ខ្លួនតែម្តង ។

ករណីប៉ុនប៉ងរំលោភសេពសន្ថវៈនេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅក្នុងឃុំឫស្សីស្រុក ខាងលើ ស្រុកកំពង់ត្រាច ខេត្តកំពត ។

ជនល្មោភកាមរូបនេះឈ្មោះ ស៊ូ ណី អាយុ៣៩ឆ្នាំ មានទីលំនៅឃុំឫស្សីស្រុក ខាងលើ ស្រុកកំពង់ត្រាច ខេត្តកំពត។ ចំណែកនារីរងគ្រោះមានអាយុ៣២ឆ្នាំ រស់ នៅឃុំកើតហេតុខាងលើ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើត ហេតុជនសង្ស័យបានលបលួចចូលផ្ទះនារី រងគ្រោះក្នុងបំណងចាប់រំលោភ តែជាថ្ងៃអាក្រក់ក៏ត្រូវបាននារីរងគ្រោះស្រែកប្រាប់ម្តាយរួចក៏ប្តឹងនគរបាលឲ្យចាប់ខ្លួមតែម្តង។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៦ ជន សង្ស័យខាងលើធ្លាប់បានចាប់រំលោភនារី រងគ្រោះម្តងរួចមកហើយ។ មិនតែប៉ុណ្ណោះ ជនសង្ស័យរូបនេះបានគំរាមសម្លាប់នារីរងគ្រោះផងបើហ៊ានប្រាប់រឿងនេះឲ្យអ្នកដទៃ ដឹងឮ ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋានស្រុកកំពង់ត្រាច ដើម្បីចាត់ការទៅតាមច្បាប់៕ ហេង នរិន្ទ្រ


ចែករំលែក៖