ខេត្តកំពង់ធំ៖ ក្មេងប្រុសម្នាក់បានយក អាំងវិចទ័រទៅឆក់ត្រីខុសបច្ចេកទេស ឆក់ខ្លួនឯងស្លាប់ទៅវិញកាលពីវេលាម៉ោង១១ និង០០នាទី ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅភូមិនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផ្លូង ទិត ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិ ស្ពានគ្រោង ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។ បន្ទាប់ពីទទួលបានព័ត៌មាននេះ ភ្លាមកម្លាំងជំនាញស្រុកបានចុះទៅពិនិត្យកន្លែងកើតហេតុ និងធ្វើកុសល្យវិច័យលើ សាកសព ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ប្រាកដមែន ក្រោយពីពិនិត្យរួចសពត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី