ភ្នំពេញ ថ្ងៃទី ២៥ មេសា ២០១៨ ៖ ណាហ្គាវើលដ៍ ក្នុងពេលថ្មីៗនេះ បាននាំកុមារជាង ៥០០ នាក់មកពីអង្គការសប្បុរសធម៌ចំនួន ១២ នៅជុំវិញរាជធានីភ្នំពេញមកទស្សនាការសម្តែងដ៏អស្ចារ្យដែលផ្តល់ជូនដល់សាធារណជនទូទៅចូលទស្សនាដោយសេរីនៅសាលមហោស្រព NABA នៅណាហ្គាទី ២!
កុមារមកពីអង្គការទាំង ១២ រួមមានអង្គការមូលនិធិអឺរ៉ុបសម្រាប់កុមារកម្ពុជាអង្គការផ្ទះនៃគ្រួសារអង្គការជួយកុមារងាយរងគ្រោះកម្ពុជាអង្គការបណ្តុះបណ្តាលកុមារកំព្រាយុវជនពិការ និងស្រ្តីក្រីក្រវិទ្យាស្ថានអភិវឌ្ឍភាពជាអ្នកដឹកនាំនិងចរិតលក្ខណៈអង្គការកម្ពុជាសម្រាប់ការរស់នៅនិងការថែទាំបណ្តោះអាសន្នអង្គការខេមរា មូលនិធិកុមារកម្ពុជាអង្គការលើកស្ទួយប្រជាពលរដ្ឋអង្គការថែទាំកុមារផ្កាយ និងសមាគមអភិវឌ្ឍគ្រួសារពលី និង កុមារកំព្រា ។
លោក Pern Chen នាយកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍ បានមានប្រសាសន៍ថា “យើងរីករាយយ៉ាងខ្លាំងដែលបាននាំកុមារទាំងនេះមកទស្សនាការសម្តែងនៅ NABA ។ យើងដឹងថា ការអប់រំ មានសារសំខាន់ណាស់ ប៉ុន្តែការកម្សាន្ត ក៏មានសារសំខាន់ដូចគ្នា ។ សិស្សដែលរីករាយ នឹងមានទឹកចិត្តរៀនសូត្រជាងមុន និងមានឱកាសជោគជ័យច្រើន” ។
លោក Pernបានបន្ថែមទៀតថា “យើងក៏សង្ឃឹមផងដែរថា ការសម្តែងពិសេសនៅសាលមហោស្រព NABA ដែលមានសិល្បករ-សិល្បការិនីជាតិ និងអន្តរជាតិនេះ នឹងធ្វើឲ្យកុមាររីករាយ និងជួយលើកទឹកចិត្តឲ្យពួកគេចាប់យកអាជីពសិល្បៈផងដែរ ។ យើងលើកទឹកចិត្តឲ្យពួកគេធ្វើតាមក្តីស្រមៃ និងចំណង់ចំណូលចិត្តរបស់ពួកគេ ។
កុមារទាំងអស់ បានទទួលនូវភាពរីករាយយ៉ាងខ្លាំងបន្ទាប់ពីទស្សនាការសម្តែងលើកទីមួយរបស់ពួកគេ ។ កុមារី ស្មៀន ឡែន មកពីអង្គការមូលនិធិអឺរ៉ុបសម្រាប់កុមារកម្ពុជាបាននិយាយថា “ខ្ញុំរីករាយយ៉ាងខ្លាំងដែលបានទស្សនាការសម្តែងពិសេសនេះ ជាពិសេសខ្ញុំចូលចិត្តឈុតច្រៀង និងរាំជាក្រុម! វាពិតជាអស្ចារ្យ” ។
ក្នុងពេលដំណាលគ្នានោះដែរ អ្នកគ្រប់គ្រងអង្គការអង្គការបណ្តុះបណ្តាលកុមារកំព្រាយុវជនពិការ និងស្រ្តីក្រីក្រអ្នកស្រី កែន ស្រីនាថ បានមានប្រសាសន៍ថា ពួកគាត់រីករាយយ៉ាងខ្លាំងដែលណាហ្គាវើលដ៍អញ្ជើញយើងខ្ញុំ និងកុមារមកទស្សនាការសម្តែងដ៏អស្ចារ្យនេះនៅសាលមហោស្រព NABA ។ អ្នកស្រី បានបន្ថែមថា “កុមារទាំងអស់ រំភើបយ៉ាងខ្លាំង ហើយពួកគេចូលចិត្តសាលមហោស្រព និងការតុបតែងដ៏ស្រស់ស្អាតទូទាំងអាគារណាហ្គាវើលដ៍យ៉ាងខ្លាំង” ។
សាលមហោស្រព NABA ដែលមាន ២០០០ កៅអីនៅណាហ្គាទី ២ ផ្តល់ឲ្យសាធារណជននូវការសម្តែងលំដាប់ពិភពលោក ដែលរួមមានការសម្តែងសិល្បៈ ច្រៀង រាំ និងសៀកអមដោយការចាក់បញ្ចាំងផ្ទាំងក្រាហ្វិករូបភាពដ៏រស់រវើកនៅក្រោយឆាក ។
អំពីណាហ្គាវើលដ៍បេះដូងសប្បុរស
ចាប់តាំងពីបង្កើតឡើងអស់រយៈពេលជាង ២៣ ឆ្នាំកន្លងទៅនេះ ណាហ្គាវើលដ៍បាន និងកំពុងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជាប្រកបដោយភាពវិជ្ជមាន។ ក្នុងខែមីនា ឆ្នាំ ២០១៤ ក្រុមការងារណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងដោយបុគ្គលិកណាហ្គាវើលដ៍ដែលចង់ស្ម័គ្រចិត្តចុះជួយសង្គមជាប្រជាពលរដ្ឋគំរូ។ គំនិតផ្តួចផ្តើមនេះ ដោយមានការគាំទ្ររបស់ក្រុមហ៊ុនណាហ្គាវើលដ៍ មានគោលបំណងជួយអភិវឌ្ឍ និងលើកកម្ពស់វិស័យអប់រំ អភិវឌ្ឍសហគមន៍ លើកកម្ពស់វិស័យកីឡា និងថែរក្សាបរិស្ថាននៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង ១៤៦.០០០ នាក់បានទទួលផលប្រយោជន៍ពីគំនិតផ្តួចផ្តើមនេះ។
អំពីណាហ្គាវើលដ៍
ស្នាក់នៅ កម្សាន្ត ស្រស់ស្រូប ទិញទំនិញ និងស៉្បានៅណាហ្គាវើលដ៍ មណ្ឌលកម្សាន្តចម្រុះឈ្នះពានរង្វាន់លំដាប់ពិភពលោក! ណាហ្គាវើលដ៍ គ្រប់គ្រងដោយក្រុមហ៊ុនណាហ្គាខបដែលជាក្រុមហ៊ុនមេដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនហុងកុង (លេខកូដភាគហ៊ុន ៣៩១៨) ។
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង១.៦៥៨ បន្ទប់ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប ២៧ កន្លែង មណ្ឌលស្ប៉ាប្រណីតពីរសាលមហោស្រពNABA ដែលមាន ២.០០០ កៅអីនៅណាហ្គាទី ២ ហាងលក់ទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Groupដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលប្រជុំដែលបំពាក់ដោយបរិក្ខារទំនើបៗ ។
សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងមកកាន់ ៖
Ms. Melanie Loong
Senior Marketing Communications Manager Tel: (+855) 10 737 684 Email: melanieloong@nagaworld.com
|
កញ្ញា ធន ម៉ាឡា
Senior Executive, Marketing Communications Tel: (+855) 10/12 332 375 Email: thornmala@nagaworld.com
|