ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ កាលពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ បានចេញមុខថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះជនមិនស្គាល់មុខក្លែងបន្លំហ្វេសប៊ុករបស់កងទ័ព ហើយធ្វើការបំផុស ដើម្បីញុះញង់ឱ្យមានការបែកបាក់ជាតិប្រឆាំងរដ្ឋាភិបាល។
លោកនាយឧត្តមសេនីយ៍បានបន្តថា រយៈពេលប៉ុន្មានថ្ងៃមកនេះ មានក្រុមជនអគតិមួយចំនួនតូច បានបន្តសកម្មភាពក្លែងបន្លំជាហ្វេសប៊ុក របស់បងប្អូនកងយោធព លខេមរភូមិន្ទ (ខ.ភ.ម.) បង្ហោះខ្លឹមសារញុះញង់ បំបែកបំបាក់លាបពណ៌មកលើកងទ័ពប្រឆាំងរដ្ឋាភិបាល។
ការលាបពណ៌មកលើ(ខ.ភ.ម)នេះ គឺជាអំពើ ថោកទាប និងល្ងង់ខ្លៅរបស់ក្រុមក្បត់ជាតិ ដែលបានប្រកាសធ្វើសកម្មភាពមកលើខ.ភ.ម ក្នុងចេតនាបំផ្លាញដល់ភាពសុខសាន្តរបស់ប្រ ជាពលរដ្ឋកម្ពុជា ដែលជ្រកក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍជា បន្តបន្ទាប់។
លោកនាយឧត្តម សេនីយ៍អ្នកនាំពាក្យក្រសួងការពារ ជាតិ ក៏ ដូចជាកងទ័ពកម្ពុជាទាំងអស់ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះក្រុមជនក្បត់ជាតិទាំងនេះ ហើយអំពាវ នាវដល់ស្ថាប័នមានសមត្ថកិច្ចស្រាវជ្រាវស្វែងរកចាប់ខ្លួនក្រុមជនដែលបន្លំហ្វេសបុករបស់កងទ័ពយកមកផ្តន្ទាទោសតាម ច្បាប់ ឱ្យបានធ្ងន់ធ្ងរបំផុត។
ខ.ភ.ម. មានការស្មោះត្រង់ និងការពារដាច់ ខាតចំពោះរាជរដ្ឋា ភិបាលស្របច្បាប់ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានខិតខំស្វែងរកសន្តិភាពជូនកម្ពុជាយ៉ាងលំបាក ហើយមិនឱ្យជនក្បត់ ជាតិធ្វើបានសម្រេចបំណងបំផ្លិចបំផ្លាញសន្តិភាពនេះឡើយ ៕ សុខដុម