ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ ស្ពានអាកាសនិងផ្លូវក្រោមដីរង្វង់មូលចោមចៅនឹងបើកការដ្ឋានសាងសង់ នៅពេលដ៏ឆាប់ៗខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីចូលរួម កាត់បន្ថយនៃការកកស្ទះចរាចរណ៍ នៅចំណុចរង្វង់មូលចោមចៅ នៃផ្លូវប្រសពគ្នាចំនួន៤ រដ្ឋបាលសាលារាជធានីភ្នំពេញ នឹងបើកការដ្ឋានសាងសង់ស្ពានអាកាសនិងផ្លូវក្រោមដី នៅពេលខាងមុខដ៏ខ្លីនេះ ។

លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ ក្រោយនៃកិច្ចប្រជុំ ជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីជំនាញពាក់ពន្ធ័ សាធារណៈការ និងដឹកជញ្ជូនរាជធានី កាលពីរសៀលថ្ងៃពុធ ១១ កើត ខែពិសាខ ឆ្នាំចសំរិទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃ២៥ មេសា ឆ្នាំ២០១៨ នេះថា៖ សាលារាជធានីភ្នំពេញ នឹងបើកការដ្ឋាន សង់ស្ពានអាកាស និងផ្លូវក្រោមដី​ ដែលគ្រោងចំណាយចំណាយពេលប្រមាណ២០ខែ ដើម្បីស្ថាបនា អោយរួចរាល់ ។ លោកបន្តថា៖ តំបន់​រង្វង់​មូល​ចោម​ចៅនិង​តំបន់​ខាងមុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នឹង​មិន​មានការ​កកស្ទះ​ច​រាចរណ៍​ទៀត​ទេ បន្ទាប់​ពី​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោមដី​ចោម​ចៅ ស្ថាបនា​រួច។

លោក ម៉េត មាសភក្កី​ បានបន្តថា ៖ បច្ចុប្បន្ន ​ស្ថានភាព​ចរាចរណ៍​ ​នៅ​ចំណុច​រង្វង់​មូល​ចោម​ចៅ ក្នុងខណ្ឌពោធិសែនជ័យ មានការ​កកស្ទះ​ចរាចរណ៍​ស្ទើរ​រាល់ថ្ងៃ ចំពោះចរាចរណ៍​នៅ​លើផ្លូវជាតិ​លេខ​៤ ផ្លូវជាតិលេខ​៣ និង​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ចូល​មក​រាជធានី​ភ្នំពេញ ក៏​មានការ​កកស្ទះ​ច្រើនផង​ដែរ។

លោក​បន្ថែម​ថា៖ ការស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដី​ នៅចំណុចរង្វង់មូលចោមចៅ នេះក្រុមការងារបានប្រជុំជាមួយស្ថាប័នមួយចំនួន ដូចជាអគ្គិសនីកម្ពុជា រដ្ឋករទឹកស្វ័យ័ត្នរាជធានីភ្នំពេញ អាកាសចរណ៍ស៊ីវិល Jica ប្រជុំ​ពិភាក្សាគ្នា ដោយ​បាន​ឯកភាព​ជ្រើស​យក​ ក្នុង​ចំណោម​គម្រោង​ចំនួន​៧ ដែល​មាន​ផល​ប៉ះពាល់​តិចតួច​បំផុត​កាលពី​ពេល​ថ្មី​ៗ​នេះ។ លោកបន្តថា៖ ចំពោះថវិកាដើម្បីសាងសង់ស្ពានអាកាសនិងលផ្លូវក្រោមដីនេះ ជាថវិការបស់សាលារាជធានីភ្នំពេញ តែលោកមិនបានបញ្ជាក់ថា គ្រោងចំណាយអស់ប៉ុន្មាននោះទេ ចំពោះក្រុមហ៊ុនដែលត្រូវសាងសង់ អ្នកនាំ ពាក្យមិនបានបញ្ជេញអោយដឹងនោះដែរ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ៖ ស្ពាន​អាកាសនិង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោម​ចៅ នឹង​ស្ថាបនា​ក្នុង​រយៈពេល​ប្រមាណ​២០​ខែ ​អាច​រួចរាល់ ខណៈ​ដែល​កំណាត់​មហាវិថី​សហ​ព​ន្ធ័​រុ​ស្ស៊ី ចាប់ពី​ផ្លូវ​លេខ​២០១១ ដល់​រង្វង់​មូល​ចោម​ចៅ ត្រូវ​បាន​ពង្រីក​បន្ថែម​ទទឹង​ឲ្យ​ធំ​ទូលាយ អាចឲ្យ​​រថយន្ត​ធ្វើ​ចរាចរណ៍​៣​គន្លង​ចូល​ក្នុង​ក្រុង និង​៤​គន្លង​ចេញ​ក្រៅ​ក្រុង ដោយមាន​សួនច្បារនៅចំ​កណ្តាល និងមាន​ដាក់​ប្រព័ន្ធ​លូ​២​ខ្សែ គឺ​១​ខ្សែ​នៅ​ចំ​កណ្តាល​សួន​ទំហំ​៨​តឹក និង​១​ខ្សែ​ទៀត​ដាក់​នៅ​ចិញ្ចើម​ផ្លូវ​មាន​ទំហំ​១,៥​ម៉ែត្រ បាន​ស្ថាបនា​រួច​ហើយ។

សូមបញ្ជាក់ថា៖ សាលារាជធានីភ្នំពេញ​ មានស្ពានអាកាសចួន៥រួចមកហើយ រួមមានស្ពានអាកាសក្បាលថ្នាល់ ស្ទឺងមានជ័យ ៥មករា(តិចណួ) ៧មករា(ពេទ្យលោកសង្ឃ) ស្តុបបផ្សារដីហ៊ុយ៕ សំរិត


ចែករំលែក៖