ខេត្តព្រះសីហនុ៖ ពលរដ្ឋរាយការណ៍មកថា បុរសម្នាក់ពេលកំពុងជិះម៉ូតូ ទំនងជាខ្យល់គរ ក៍ដួលជាមួយម៉ូតូហើយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុក្នុងវត្តពោធិមានជយ័ស្រុកស្ទឹងហាវ វេលាម៉ោងជាង៧ព្រឹក ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ។
ករណីនេះសមត្ថកិច្ចបានបន្តនីតិវិធីដើម្បីពិនិត្យធ្វើកោសល្យវិច័យ និងបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយគាំងបេះដូង(ខ្យល់គរ)។
ជនរងគ្រោះឈ្មោះ ទេព ណេង អាយុ ៤៤ឆ្នាំ មុខរបរនេសាទ មានទីលំនៅភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ