ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីជនជាតិខ្មែរឥស្លាមជាកម្មការីនីរោងចក្រមួយរូបស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចប្រាប់ថានៅ វេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងលើផ្លូវ ជាតិ លេខ៤ ភូមិស្មាច់ដែងឃុំរាមស្រុកព្រៃនប់ រវាងរថយន្តធំមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3E 0126 ទិសដៅចូលទៅក្រុងព្រះសីហនុ (អ្នកបើកបរគេចខ្លួនបាត់) មកដល់ចំណុចកើតហេតុបានបុកប៉ះជាមួយម៉ូតូមួយគ្រឿងក្នុងទិសដៅស្របគ្នា ម៉ាកហុងដាពណ៌ខ្មៅ ស្លាក លេខ ព្រះសីហនុ 1G 6829 បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះសុះ ខយ៉ាស់ ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មកររោងចក្រមានទីលំនៅភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ស្លាប់ភ្លាមៗនៅកន្លែង។

បច្ចុប្បន្នវត្ថុតាងយកទៅរក្សាទុកនៅអធិការស្រុក ចំណែកសាកសពត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រណី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖