ខេត្តកណ្ដាល ៖ នាយឧត្តមសេនីយ៍ គន់ គីម ប្រាប់អតីតយុទ្ធជនទាំងអស់ សូមចូលរួមក្នុងការអនុវត្ត គោលនយោ បាយភូមិ-ឃុំមានសុវត្ថិភាព តាមរយៈនៃ ការស្ម័គ្រចិត្តធ្វើជាភ្នាក់ងារ ជាភ្នែកច្រមុះ ឲ្យប៉ុស្តិ៍រដ្ឋបាល ដើម្បីផ្តល់ព័ត៌មានពីភាព មិនប្រក្រតីដូចជា អំពីល្បែងស៊ីសង ការ ចរាចរគ្រឿងញៀន ចោរកម្ម និងបទ ល្មើសផ្សេងៗ ក្នុងសហគមន៍ ដើម្បីឲ្យ សមត្ថកិច្ចចាត់ការបង្ក្រាបឲ្យមានប្រសិទ្ធភាព ធានាភូមិ ឃុំមានសន្តិសុខ សណ្តាប់ ធ្នាប់ល្អ គ្មានអំពើហិង្សា គ្រួសាររស់នៅ មានសុភមង្គល។
នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានស្នើបែបនេះក្នុងឱកាស អញ្ជើញជួបសំណេះសំណាល និងបំពាក់ មេដាយការពារជាតិ ជូនអតីតយុទ្ធជនក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ចំនួន ៦១៥នាក់ ដែលអមដំណើរដោយនាយ ឧត្តមសេនីយ៍ កិត្តិបណ្ឌិត ឌុល គឿន រដ្ឋ មន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋ លេខាធិការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃ ទី២៦ ខែមេសា ឆ្នាំ២០១៨នេះ។
ជាមួយនឹងការនាំនូវផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនោះ នាយឧត្តមសេនីយ៍ គន់ គីម បានអំពាវនាវឲ្យអតីតយុទ្ធជនទាំងអស់ ត្រូវចេះរួបរួម សាមគ្គីគ្នា ចេះគោរពស្រឡាញ់ ជួយគ្នាទៅ វិញទៅមកដូចក្នុងមហាគ្រួសារតែមួយ។
ទន្ទឹមនោះត្រូវជឿជាក់ស្មោះស្ម័គ្រ គាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ហើយប្តេជ្ញា ការពារឲ្យបានគង់វង្ស មរតកសន្តិភាព ដែលបានមកពីការលះបង់ដ៏ធំធេងរបស់បងប្អូន ក្រោមនយោបាយឈ្នះ ឈ្នះ។
សូមបញ្ជាក់ថា អតីតយុទ្ធជនទូទាំង ១១ក្រុងស្រុកក្នុងខេត្តកណ្តាល ដែល ទទួលបានមេដាយការពារជាតិមានចំនួន៤,៣៤៨នាក់ ។ មកដល់ពេលនេះ បើគិត ទាំងស្រុកកៀនស្វាយផង សមាគមបាន ប្រារព្ធពិធីបំពាក់បាន១០ក្រុងស្រុកហើយ ។
ជាមួយគ្នានេះ អ្នកស្រី មាន អាយុ ៥៨ឆ្នាំ រស់នៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ អតីតប្រធាន ខ វរសេនា តូចលេខ៤ កងពល១៧៩ ដែលពិការជើង ម្ខាងដោយសារមីន នៅសមរភូមិបឡាន ប៉ៃលិន បាននិយាយទាំងញញឹមញញែម ថា រូបគាត់មានក្តីរំភើបខ្លាំងណាស់ ដោយ បានទទួលមេដាយ ប្រាក់ការពារជាតិនា ពេលនេះ ហើយក៏មានចិត្តត្រេកអរមែន ទែន ដោយបានជួប និងបានស្តាប់ នាយ ឧត្តមសេនីយ៍ គន់ គីម និយាយ ។ យើងខ្ញុំ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ប្រធាន ដែល បានចាត់លោក នាយឧត្តមសេនីយ៍ គន់ គីម មកសួរសុខទុក្ខ និងបំពាក់គ្រឿង ឥស្សរិយយស ការពារជាតិដល់យើងខ្ញុំ៕ ហេង សូរិយា