ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជានិងក្រុមហ៊ុនចិនបានឈ្វេងយល់ពីចង្វាក់ផលិត កម្មផ្លែស្វាយកម្ពុជាក្នុងការចូលទៅកាន់ ទីផ្សារប្រទេសចិន ដោយភាគីទាំងពីរបាន សន្យានិងឯកភាពឈានទៅដល់ការចុះ អនុស្សណៈនៃការយោគយល់គ្នាដើម្បី បើកផ្លូវឲ្យក្រុមហ៊ុនអាចឈានទៅដល់ការអនុវត្តការងារជំហានបន្តបន្ទាប់ទៀត ។
នៅទីស្តីការក្រសួងនារសៀលថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោក Zhuang Yizhong នាយកក្រុមហ៊ុន China Top Fruit Co., Ltd និងសហការី ចូលជួបសម្តែងការគួរ សមនិងពិភាក្សាលើការនាំផ្លែស្វាយចេញពីកម្ពុជា ទៅកាន់ប្រទេសចិន ។
ការពិភាក្សា បានផ្តោតជាចំបងទៅលើ ១-ភាគីទាំងពីរបានយល់ដឹងច្បាស់អំពីការខិតខំរួមគ្នាក្នុងការអនុវត្តន៍គំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវរបស់លោក ស៊ី ជិនភីង ប្រធានរដ្ឋចិន និងជាពិសេសលទ្ធផលនៃ ជំនួបថ្នាក់ដឹកនាំទាំងពីរ កម្ពុជា-ចិន នៅទី ក្រុងភ្នំពេញ កាលពីចុងឆ្នាំ២០១៧ កន្លង ទៅ។ ភាគីក្រុមហ៊ុនបានទទួលស្គាល់ពី គុណភាពផ្លែស្វាយរបស់កម្ពុជានិងសេចក្តីត្រូវការទីផ្សាររបស់ប្រទេសចិន ។
២-ការពិនិត្យទៅលើការបង្វែរការនាំ ចូលស្វាយពីកម្ពុជា ដោយឆ្លងកាត់ប្រទេស វៀតណាម ទៅកាន់ប្រទេសចិនពីកម្ពុជា តាមរយៈកំពង់ផែក្រុងព្រះសីហនុទៅកាន់ ប្រទេសចិន នាពេលអនាគត ដែលភាគី ក្រុមហ៊ុនបានពិនិត្យ និងវាយតម្លៃកន្លងមក បានឲ្យដឹងថា អាចមានតម្លៃថោកជាង៥ ដងពី៥០០ដុល្លារ /តោនមក១០០ដុល្លារ /តោន ដែលអាចឈានទៅបង្កើនតម្លៃដើមដល់កសិករកម្ពុជា នាពេលខាងមុខ ។
៣-ការពិនិត្យនិងវាយតម្លៃលើការជ្រើស រើសទីតាំងនិងការកសាងហេដ្ឋារចនាសម្ព័ន្ធរោងចក្រសម្លាប់មេរោគវេចខ្ចប់ឃ្លាំង ត្រជាក់និងមធ្យោបាយនាំចេញស្រប តាម វិធាននិងស្តង់ប្រទេសចិនជាមួយនឹងលទ្ធភាពនៃការនាំចេញផ្លែស្វាយពីកម្ពុជាទៅកាន់ប្រទេសចិន ក្នុងរយៈពេល៥ឆ្នាំខាងមុខក្នុងកម្រិតប្រមាណជា៥០០.០០០តោន/ឆ្នាំ។
៤-ការពិនិត្យមើលរួមគ្នាទៅលើនីតិវិធីនៃការបង្កើនល្បឿនការចរចាក្នុងការនាំផ្លែស្វាយចេញពីកម្ពុជាទៅកាន់ប្រទេសចិន ជាមួយអគ្គនាយដ្ឋានរដ្ឋបាល ត្រួតពិនិត្យ និងចត្តាឡីស័កចិន។ តាមការជូនដំណឹង របស់ភាគីក្រុមហ៊ុនបានឲ្យដឹងថា គឺតាម ទម្លាប់ធម្មតាអគ្គនាយដ្ឋានរដ្ឋបាលត្រួត ពិនិត្យ និងចត្តាឡីស័កចិន ត្រូវការពេល វេលាពីមួយឆ្នាំទៅបីឆ្នាំឯណោះមុនពេលចុះពិធីសារដែលយើងមិនអាចរង់ចាំបានទេ ។
៥-ការពិនិត្យមើលពីនីតិវិធីនៃការ សម្រួលបែបបទនៃការធ្វើកិច្ចសន្យាជា មួយកសិករក្នុងការប្រមូលទិញការនាំ ចេញនិងការដឹកជញ្ជូនទៅកាន់ប្រទេស ចិន។
ក្រោយពីបានពិភាក្សាគ្នាយ៉ាងស្វិត ស្វាញមកភាគីទាំងពីរបានសន្យានិងឯក ភាពគ្នាឈានទៅដល់ការចុះអនុស្សណៈ នៃការយោគយល់គ្នានៅថ្ងៃរសៀលចុង សប្តាហ៍ ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនអាច ឈានទៅដល់ការអនុវត្តការងារជំហាន បន្តបន្ទាប់ទៀត ៕ សូរិយា