ភ្នំពេញ៖ មន្ត្រីតុលាការបង្ហើបឱ្យដឹងថា ក្រោយការសាកសួរ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឱ្យឧកញ៉ា នង សាវុធ ប្រធានក្រុមហ៊ុនសុវណ្ណ វឌ្ឍនៈ ត្រឡប់ទៅវិញ ដោយពុំមានការឃាត់ខ្លួនទេ ។
ឧកញ៉ានង សាវុធ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ត្រូវបានសាកសួរគឺ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ឧកញ៉ាតាំង ផេងប៉ោ ប្រធានក្រុមហ៊ុនកញ្ចក់និងថ្នាំលាបគ្រប់ប្រភេទ ដែលប្តឹងឧកញ៉ានង សាវុធ ពាក់ព័ន្ធបទល្មើសឆបោកប្រាក់ជិត៨០ម៉ឺនដុល្លារអាមេរិក ។
មន្ត្រីតុលាការ ថ្លែងថា ការអនុញ្ញាតឱ្យត្រឡប់ទៅវិញនេះ គឺ ដោយសារភាគីទាំងពីរមានការសម្របសម្រួលគ្នា តែនីតិវិធីនៅបន្តដដែល ៕ ចេស្តា