ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ន ស្នងការនគរបាលខេត្តព្រះសីហនុ ឲ្យដឹងថា នគរបាលបានឃាត់ខ្លួនជនសង្សយ័ជនជាតិ ចិនម្នាក់ពីបទលួចទូស័ព្ទដៃរបស់ក្រុមហ៊ុន ហើយទូរស័ព្ទគំរាមទារប្រាក់ពីបុគ្គលិកក្រុមហ៊ុនបន្ថែមទៀត ។
ករណីនេះ លោកឧត្តមសេនីយ៍ទោស្នងការបានបញ្ជាក់ថា កាលពីល្ងាចថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ កម្លាំងជំនាញផែនព្រហ្មទណ្ឌ បានទទួលបណ្តឹងតាមទូរស័ព្ទថា មានអតីតបុគ្គលិករបស់គាត់ម្នាក់ ភេទប្រុស ជនជាតិចិន បានលួចទូរស័ព្ទដៃរបស់ក្រុមហ៊ុន ហើយគេបានទូរស័ព្ទមកគំរាមទារប្រាក់ បើគាត់មិនឲ្យទេ គេនឹងវាយធ្វើបាបសម្លាប់រូបគាត់ និងអ្នកដែលនៅក្រុមហ៊ុន ។
បន្ទាប់ពីទទួលបានបណ្តឹងនេះភ្លាម កម្លាំងជំនាញសហការជាមួយកម្លាំង មូលដ្ឋាន បានស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យ នៅវេលាម៉ោង១៩ និង០០នាទី ថ្ងៃខែឆ្នាំដដែល ។
ជនរងគ្រោះឈ្មោះ ZENG YONG JIE ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរ នាយកគ្រប់គ្រងកាស៊ីណូ ជីងឡានសាន ស្នាក់នៅក្រុមទី១៧ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។ សម្ភារបាត់បង់៖ ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក មី ( mi ) ពណ៌ទឹកមាស ។
ជនសង្ស័យឈ្មោះ ZHANG HUA YU ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែន គ្មាន ស្នាក់នៅមិនពិតប្រាកដ ។
វត្ថុតាងចាប់យកបាន៖ ទូរស័ព្ទដែ ០១គ្រឿង ម៉ាក មី ( mi)ពណ៌ទឹកមាស( ផលនៃអំពើលួច) ។
ចំពោះជនសង្ស័យ និងវត្ថុតាង ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងចាត់ការតាមនីតិវិធី ៕ ឆ្លាម សមុទ្រ