ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូបានពីខេត្តតាកែវមកដល់ទឹកដីខណ្ឌដង្កោ ត្រូវសមត្ថកិច្ចក្របួចដាក់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានខំប្រឹងលួចម៉ូតូតាំងពីខេត្តតាកែវបានសម្រេច ហើយជិះឡើងមកភ្នំពេញដើម្បីយកទៅបញ្ចាំ តែដោយសារគ្មានមួកសុវត្ថិភាព គ្មានកញ្ចក់ គ្មានស្លាកលេខ បានជិះទៅជួបសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានចុះអនុវត្តន៍ច្បាប់ចរាចរណ៍លើដងផ្លូវឃាត់ខ្លួនតែម្ដង ហើយបានឆែកឆេររកឃើញមានសម្ភារសម្រាប់ធ្វើសកម្មភាពមួយចំនួន ក៏ចាប់បញ្ចូនមកអធិការដ្ឋាននគរបាលខណ្ឌដង្កោតែម្ដង កាលពីវេលាម៉ោង៤ និង២នាទីរសៀល ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ងី ធារឹទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងលាង ឃុំចំបក់ ស្រុកបាទី ខេត្ដតាកែវ ។

តាមសម្ដីសារភាពរបស់ជនសង្ស័យ បាននិយាយប្រាប់សមត្ថកិច្ចឲ្យដឹងថា ខ្លួនបានធ្វើសកម្មភាពកាច.កម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៌ស សេរី២០១៥ ដែលអត់មានស្លាកលេខ អត់មានកញ្ចក់ អត់មានមួក ដែលបានធ្វើសកម្មភាពលួចម៉ូតូបានកាលពីវេលាម៉ោង៧ និង៣០ នាទីព្រឹកថ្ងៃកើតហេតុខាងលើ នៅចំណុចកខាងកើតផ្សារចំបក់ ឃុំចំបក់ ស្រុកបាទី ខេត្ដតាកែវ រួចបានធ្វើដំណើរឡើងមកភ្នំពេញ ប៉ុន្ដែជនសង្ស័យនេះបានហ៊ានជិះចូលមកភ្នំពេញទេបានជិះទៅអង្គុយក្នុងព្រៃ ដោយម៉ូតូដែលខ្លួនលួចបាននេះគ្មានឯកសារគ្រប់គ្រាន់ លុះមកដល់វេលាកើតហេតុទើបជនសង្ស័យជិះម៉ូតូដែលលួចបានតាមបណ្ដោយផ្លូវ២១៧ បំណងជិះទៅផ្សារឃ្លាំងរំសេវ ដើម្បីយកម៉ូតូដែលលួចបាននោះយកទៅបញ្ចាំ តែជាអកុសលត្រូវសមត្ថកិច្ចខណ្ឌដង្កោចុះអនុវត្ដន៍ច្បាប់ចរាចរណ៍ផ្លូវគោកបានឃាត់ម៉ូតូដែលជនសង្ស័យកំពុងជិះអត់មានមួក អត់កញ្ចក់ អត់មានស្លាកលេខ ហើយក៏មានការសង្ស័យរួចឆែកឆេររកឃើញមានសម្ភារៈកាចកម៉ូតូ ក៏ឃាត់ខ្លួនចនសង្ស័យខាងលើនេះយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតែម្ដង ។

ក្រោយពេលសាកសួររួចសមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌដង្កោបានកសាងសំណុំរឿង និងទាក់ទងទៅខានកម្លាំងអធិការដ្ឋាននគរបាលខេត្ដតាកែវដើម្បីប្រគល់ជនសង្ស័យទៅឲ្យវិញ ព្រោះទីតាំងកើតហេតុនៅខេត្ដកែវ ប្រសិនជាករណីនេះមិននៅខេត្ដតាកែវទេ សមត្ថកិច្ចអធិការដ្ឋានខណ្ឌដង្កោចាត់បន្ដការតាមនីតិវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖