ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់ខឹងម្តាយស្តីបន្ទោសលួចចងកសម្លាប់ខ្លួនក្នុងបន្ទប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្មេងប្រុសចិត្តខ្លាំងខឹងម្ដាយស្ដីបន្ទោសបន្តិចបន្តួច លួចចងកក្នុងបន្ទុប់ស្លាប់ កាលពីវេលាម៉ោង១៦ និង ១៥នាទី ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចក្នុងបន្ទប់លើផ្ទះខ្លួនផ្ទាល់ ភូមិទួលចាន់ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

សាកសពឈ្មោះ កៀត ពន្លឺ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅរៀនមានទីលំនៅភូមិ ឃុំ ខាងលើ តាមការបំភ្លឺរបស់ឈ្មោះសយ ផល​ ភេទស្រី អាយុ៥៦ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់សពថា នៅមុនពេលកើតហេតុគាត់បានឃើញកូនមានរបួសនៅលើមុខក៏បានសួរថា កើតអីមុខ កូនប្រាប់ថាដូលម៉ូតូដោយសារឆ្កែរត់មកបុក ។

គាត់ក៏បានស្តីបន្ទោសថា មកពីជិះលឿនពេកការបន្ទោសនេះដដែលៗកូនគាត់ក៏ ចូលសម្ងំនៅក្នុងបន្ទប់ដោយតបតសម្ដីវិញថា ដូលប៉ុណ្ណឹងមិនស្លាប់ទេ។ លុះរយ:ពេល ប្រហែលកន្លះម៉ោង មិនឃើញ កូនចេញមកក្រៅ ក៏ទៅបើកទ្វារបន្ទប់ ក៏ប្រទះឃើញកូន បានចងកនឹងក្រមាភ្ជាប់នឹងដែកពីលើដំបូល ដោយ មានកៅអីជ័រដូលនៅក្រោមជើង។

ឃើញដូច្នេះក៏បានស្រែកហៅញាតិជិតខាងមកជួយមើលហើយបាននាំគ្នាស្រាយដាក់លើរនាបពិនិត្យមើលឃើញកូនគាត់នេះបានដាច់ខ្យល់ស្លាប់បាត់ហើយ។ ក្រោយបានដឹងព័ត៌មានកម្លាំងជំនាញ បានសហការជាមួយកម្លាំងប៉ុស្តិតាំងក្រសាំង និងមេភូមិយើងបានចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យសាកសព និងកន្លែងកើតហេតុ ក្រោយការពិនិត្យសន្និដ្ឋានថាពិត ធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតមែន។ ក្រោយពិនិត្យចប់បានប្រគល់សពជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី​


ចែករំលែក៖