ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ៤ខ្នងនៅ ស្រុករមាសហែក និង ស្រុកកំពង់រោទ៏ត្រូវបានដួលរលំ និងរបើកដំបូលដោយសារមានភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់កាលពីថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ។
បើតាមអាជ្ញាធរខេត្តស្វាយរៀងបានឲ្យកាសែតនគរវត្តដឹងថា ករណីទី១កើតឡើងកាលពី វេលាម៉ោង៤ និង៣០នាទីល្ងាចមានគ្រោះធម្មជាតិភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់បានបក់បោកមកលើផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិត្រពាំងស្មាច់ ភូមិអន្សោង ធ្វើ ឲ្យខូចខាតទ្រព្យសម្បត្តិដូចជាទី១ លោក បុន សំអូន ភេទប្រុស អាយុ៤៧ឆ្នាំ និងប្រពន្ដ ឈ្មោះឡាយ សីុធន អាយុ៤៣ឆ្នាំ នៅភូមិត្រពាងស្មាច់ ឃុំអណ្ដូងត្របែក ស្រុករមាសហែក ប្រ ភេទផ្ទះសង់អំពីឈើដំបូលស័ង្កសីជញ្ជាំសង្ក្ខសីរលំខូចខាតទាំងស្រុង។
ទី២ម្ចាស់ផ្ទះមានឈ្មោះលោកផាន់ នី ភេទប្រុស អាយុ៣៦ឆ្នាំប្រពន្ដឈ្មោះឡាយ សុីណា អាយុ៣៦ឆ្នាំ នៅភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែក ស្រុករមាសហែកប្រ ភេទផ្ទះឈើរបើកដំបូលស័ង្កសីខូចខាតស្រាល និងផ្លាកគណបក្សដួលរលំនៅភូមិអន្សោង ឃុំជ្រៃធំ ស្រុករមាសហែក។
ប្រភពបន្តថាករណីទី២ នៅវេលាម៉ោង៣រសៀល មានករណីខ្យល់កន្ត្រាក់មួយកើតឡើង ស្ថិតនៅចំណុចភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទិ៍បណ្តាល ឲ្យដួលរលំផ្ទះចំនួន០២ខ្នងដែលមានម្ចាស់ឈ្មោះ៖ឈ្មោះហាយ សាវឿន ភេទប្រុស អាយុ៤៣ឆ្នាំមុខរបរកសិករផ្ទះឈើប្រក់សង្ខ័សីជញ្ជាំងស្លឹកទំហំ៧ម៉ែត្រគុណ និង៥ម៉ែត្រ(ធ្លាក់ពីលើជើងតាង) និងខូចខាតទូរទស្សន៍០១គ្រឿង។
និងទី២ម្ចាស់ឈ្មោះហាយ សារី ភេទប្រុស អាយុ៤១ឆ្នាំ ទីលំនៅភូមិ ឃុំជាមួយគ្នា ផ្ទះទំហំ៤ម៉ែត្រគុណ និង៣ម៉ែត្រធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងស្លឹក ខូចខាតទាំងស្រុង និងរលំត្រូវរោងគោមួយខ្នងទៀត និងខូចខាតសម្ភារប្រើប្រាស់មួយចំនួនទៀត។
ប្រភពបន្តថា គ្រោះធម្មជាតិ២ ស្រុកនេះមិនបណ្ដាល ឲ្យមានមនុស្ស និងសត្វរងគ្រោះថ្នាក់អ្វីនោះទេ៕ យឹម សុថាន