ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យ៧នាក់ជាមួយថ្នាំយ៉ាម៉ា១៩ថង់តូចស្មើនឹង១៩០គ្រាប់

ចែករំលែក៖

ប៉ោយប៉ែត៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានសហកការជាមួយប្រធានសន្តិសុខ កាសុីណូហ្គោឌិនក្រោន នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង២២ និង០០នាទីឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ករណីជួញដូរគ្រឿងញៀន ដូចមានឈ្មោះខាងក្រោម៖

១. ឈ្មោះ សែន សុឃឿន ហៅក្រៅ ១៨ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

២. ឈ្មោះ បែន សុធារិទ្ធ ហៅក្រៅ ង៉ា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

៣. ឈ្មោះ សឿន ពៅ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

៤. ឈ្មោះ ម៉ៅ ខួច ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្ន ក្នុងស្រុក អារ័ញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។

៥. ឈ្មោះ គី យ៉ាណូ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

៦. ឈ្មោះ ស៊ុក បូរី ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិលៀក ឃុំគោកទ្រព្យ ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល ។

៧. ឈ្មោះ តូ រចនា ហៅទូច ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានបញ្ជាក់ថា៖ ក្រោយឃាត់ខ្លួនជនសង្ស័យ ក៏ចាប់យកវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទគ្រាប់ថ្នាំយ៉ាម៉ា ចំនួន ១៩ថង់តូច ស្មើរនឹង១៩០គ្រាប់(មួយរយកៅសិបគ្រាប់)។ គ្រឿងញៀនប្រភេទក្រាមពណ៌សថ្លា(ខេទឹកកក)ចំនួន ៥៤ថង់តូច(ហាសិបបួន) ។ ថង់តូចៗសថ្លាសម្រាប់ច្រកគ្រឿងញៀន មួយចំនួន។ ឧបរកណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួន ក្នុងនោះមាន ដបសម្រាប់ជក់គ្រឿងញៀន ០៣ដប, បំពង់កែវសម្រាប់ជក់ គ្រឿងញៀនចំនួន ០៥, ដែកកេះចំនួន ០៥, បំពង់ទុយ៉ូ មួយចំនួន។ ទូរសព្ទ័ដៃចំនួន១០គ្រឿង,នាឡិការ ចំនួន៤គ្រឿង ខ្សែកលោហៈធាតុចំនួន ០២ខ្សែ ១ខ្សែពណ៏ទឹកប្រាក់នឹង១ទៀតពណ៏ទង់ដែង កងដៃលោហៈធាតុទង់ដែង១វង់ នឹងជញ្ជៀន២វង់ ជាប់ពាក់ព័ន្ធពីបទ៖ «ប្រើប្រាស់នូវសារធាតុញៀន ដោយខុសច្បាប់» ប្រព្រឹត្តកាលពីវេលាម៉ោង ១៨ និង៣០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចបន្ទប់លេខ ១២២ក្នុងសណ្ឋាគារកាស៊ីណូហ្គោលឌិនក្រោន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បច្ចប្បន្ន កំលាំងអ.ហក្រុងប៉ោយប៉ែត កំពុងក៏សាងសំណុំរឿងបញ្ជូនជនសង្សយ័ទៅ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី៕ ស សម


ចែករំលែក៖