ខេត្តរតនគិរី៖ គួរឲ្យខ្លោចផ្សារណាស់ដែលបុរសម្នាក់ជិះម៉ូតូដឹកដុំឈើធំ ៤ដុំធ្ងន់ពេកបានបាក់កង់ខាងមុខបណ្តាលឲ្យ ផ្ងារក្រោយហើយត្រូវដុំឈើសង្កត់ក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម កាលវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុច ច្រកទ្វាអូយ៉ាដាវ ឃុំសោមធំ ស្រុកអូយ៉ាដាវ ខេត្ត រតនគិរី។
នគរបាលស្រុកអូយ៉ាដាវបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះសឿន ធួន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិតាកុកច្រាយ ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
ប្រភពព័ត៌មានពីកន្លែង កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះធ្វើដំណើរ ពីលិចទៅកើតដោយជិះម៉ូតូមួយគ្រឿង មានដឹកឈើ៤ដុំ ប្រភេទឈើសុក្រំ មានទម្ងន់ធ្ងន់ហួសប្រមាណ។ លុះដឹកឈើមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូបានបាក់កាំរន្ទះកង់ខាងមុខ បណ្តាលឲ្យផ្ងារក្រោយហើយត្រ ត្រូវដុំឈើសង្កត់ពីលើក្បាលធ្លាយខួរស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័មតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកវាស់វែង និងប្រគល់សពទៅឲ្យគ្រួសារ យកទៅធ្វើបុណ្យប្រពៃណី៕ សហការី