សារព័ត៌មាន The Asahi Shimbun របស់ជប៉ុន បានផ្សាយថា ក្រោយពេល មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនជួប ពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ីជីងពីង កាលពីចុងខែមីនា កន្លងមក ចិនបានធ្វើព្រងើយ ធ្វើមិនដឹងមិនឮទុកឲ្យពលរដ្ឋកូរ៉េខាងជើង ឆ្លងចូលទៅកាន់ ប្រទេសចិនធ្វើការ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានជនជាតិកូរ៉េខាង ជើង ទៅធ្វើការនៅចិន ជាង៥០០នាក់។
ក្រោយ ទីក្រុងព្យុងយ៉ាង សាកល្បង មីស៊ីល ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តដាក់ទណ្ឌកម្មកូរ៉េខាងជើង ដោយហាមពលរដ្ឋប្រទេសនេះទៅធ្វើការនៅក្រៅប្រទេស ។នៅពេលនោះ ដែរចិនក៏បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការ ដាក់ទណ្ឌកម្មទាំងនោះ ។
ប៉ុន្តែ ក្រោយពេលដែលដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេសជាលើកដំបូងរបស់ គីម ជុងអុ៊នទៅកាន់ប្រទេសចិន ក៏មានការ ព្រមព្រៀងគ្នា ជាច្រើនចំណុច ។ ក្រោយហេតុការណ៍នេះចិនដូចជាបានធ្វើព្រងើយចំពោះការអនុវត្តទណ្ឌកម្មលើកូរ៉េខាងជើង ។ កាលពីថ្ងៃទី១៣ ខែមេសា កន្លងទៅស្ត្រីកូរ៉េ ខាងជើង ជាច្រើននាក់បានចូលទៅកាន់ ប្រទេសចិន ។គ្រាន់តែក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានពលរដ្ឋ កូរ៉េខាង ជើង ជិត១០០នាក់បានទៅកាន់ប្រទេស ចិនហើយចូលធ្វើការនៅតាមរោងចក្រ។
កាលពីខែមីនា ពលករកូរ៉េខាងជើង បានត្រៀមលក្ខណៈវិលត្រឡប់ទៅស្រុក វិញ។ប៉ុន្តេបច្ចុប្ន្ន ពលករទាំងនោះមិនត្រឹមតែមិនទៅស្រុកនោះឡើយថែមទាំង ចូល ទៅកាន់ប្រទេសចិន កាន់តែច្រើនដើម្បីធ្វើ ការងារ។
ប្រភពព័ត៌មានបានឲ្យដឹងថា ពលករ កូរ៉េខាងជើង បានទៅកាន់ប្រទេសចិន ដោយលួចលាក់ ដោយធ្វើដំណើរជាក្រុម ប្រមាណ៤-៥នាក់ប៉ុណ្ណោះ បញ្ចៀសការ សង្ស័យ។
ការវិលត្រឡប់ទៅកាន់ ប្រទេសចិន ដើម្បីធ្វើការវិញ របស់ពលរដ្ឋកូរ៉េខាងជើង គឺ មិនសូវ ទទួលបានការចាប់អារម្មណ៍ ខ្លាំងដូចមុននោះឡើយ ដោយសារតែស្ថាន ភាព នៅក្នុងតំបន់ប្រសើរឡើង ពីមួយថ្ងៃ ទៅមួយថ្ងៃ ឆ្ពោះទៅរកសន្តិភាពពេញ លេញតាមរយៈចុះសិន្ធិសញ្ញាសន្តិភាព រវាងកូរ៉េខាងជើង និងខាងត្បូង ជាមួយ អាមេរិកផងដែរ៕ ម៉ែវ សាធី