ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងអីុនធើណេត 855 បង្កប់ល្បែងសុីសងលួចបើកស្ងាត់ៗដោយមិនដាក់ស្លាកយីហោ

ចែករំលែក៖

ភ្នំពេញ ៖ ទីតាំងបនល្បែងសុីសង តាម ប្រព័ន្ធអុីនធើណេត ហើយជាកន្លែងផ្តល់ ជម្រកឱកាសឲ្យក្រុមញៀនល្បែងចូល លេងអុីនធើណេត855 មានទីតាំង នៅ តាមផ្លូវលេខ២១៧ មុខផ្សារស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជ ធានីភ្នំពេញ។

តាមប្រសាសន៍ លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានបញ្ជាក់ថា លោកបើកកិច្ចប្រចាំសប្ដាហ៍ រាល់មន្ត្រីថ្នាក់ក្រោមពាក់ព័ន្ធនឹងល្បែង ស៊ីសងគ្រប់ប្រភេទត្រូវតែបង្រ្កាប បើលោក ដឹងថាមានមន្ត្រីរូបណា ចៅសង្កាត់ នាយ ប៉ុស្ដិ៍ មានការឃុបឃិតគ្នាលួចលាក់បើកល្បែងលោកនឹងចាត់វិធានការតាមច្បាប់ ចំពោះ រូបលោកគឺត្រូវតែបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ ។

ប្រជាពលរដ្ឋរអ៊ូរទាំថា កូនចៅពួកគាត់ ក្រុមយុវវ័យ គេចសាលារៀន ចោលការងារ ដោយសារវក់នឹងល្បែងសុីសង ភ្លេចបាយ ភ្លេចផ្ទះ ដោយញៀននឹងហ្គេម ភ្នាល់បាល់ និងល្បែងស៊ីសងជាច្រើនប្រភេទទៀត ជ្រកក្រោមស្លាកអុីនធើណេត ។ ពលរដ្ឋ បន្តទៀតថា ទីតាំងបនល្បែងខាងលើ ពុំដែលឃើញខាងអាជ្ញាធរ សមត្ថកិច្ច មកពិនិត្យនូវរបរខាងលើនេះទេ ហើយក៏​មិន​ទាន់ឃើញចាត់វិធានការ ទប់ស្កាត់បទ​ល្មើស ជ្រកក្រោមស្លាកយីហោ អីុនធើ​ណេត ស្របច្បាប់នេះដែរ ។

គួរបញ្ជាក់ផងដែរថា សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានដាក់ បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យបង្រ្កាបគ្រឿង ញៀនល្បែងស៊ីសងគ្រប់ប្រភេទ ពិសេស អីុនធើណេតបង្កប់ល្បែងស៊ីសង ភ្នាល់តាម អនឡាញ ក្នុងរាជធានីភ្នំពេញ ។ ចំណែក ក្នុងមូលដ្ឋានខណ្ឌមានជ័យនៅមិនទាន់ ឃើញចុះបង្រ្កាបនោះទេនៅតែឃើញទីតាំងអីុនធើណេតជាច្រើនទៀតនៅបន្តបើកផ្តល់ឱកាសឲ្យអ្នកញៀនល្បែងចូលលេងដដែលមិនឃើញ ចុះទៅសាកសួរ ឬពិនិត្យបង្ក្រាប ឡើយ ។ អ៊ីចឹងមានតែរង់ចាំមើលចំណាត់ការក្ដៅរបស់លោក ពេជ្រ កែវមុនី អភិបាល ខណ្ឌមានជ័យធ្វើការបង្រ្កាប ។

បើតាមមហាជនបានលើកឡើងថា ការបើកអុីនធើណេតស្របច្បាប់ អនុញ្ញាត ឲ្យ​បើកពីមន្ទីរ ការិយាល័យទេសចរណ៍ ខណ្ឌ ប៉ុន្តែក្រោយពីបើកដំណើរការ របរ សេវាកម្មប្រព័ន្ធអុីនធើណេត ម្ចាស់ទីតាំង បែរជាបើកបន្ថែម ឲ្យលេងល្បែងសុីសង និងផ្តល់ឱកាសឲ្យក្រុមអ្នកញៀនល្បែងទៅវិញ ដែលបង្កឲ្យអសន្តិសុខ ចោរកម្ម​ផ្សេងៗក្នុងមូលដ្ឋាន ។

ក្តីព្រួយបារម្ភរបស់ពលរដ្ឋលើវាសនា​ អនាគត កូនចៅយុវវ័យ ខាងលើពលរដ្ឋ ទទូចស្នើសុំដល់អាជ្ញាធរ សមត្ថកិច្ច នៅ ពេលនេះមេត្តាជួយចុះទៅពិនិត្យ ឬចាត់ វិធាន ការជាចំណែកមួយដើម្បីកាត់បន្ថយបទល្មើសក្នុងមូលដ្ឋាន ហើយក៏ដើម្បី សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គម ផងដែរ ៕ ហេង នរិន្ទ្រ


ចែករំលែក៖