ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនដកហូតវត្ថុតាងមួយចំនួនធំ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មុខសញ្ញាចែកចាយថ្នាំញៀន ដែលសមត្ថកិច្ចតាមដានជាយូរមកហើយ ពេលនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ ព្រមទាំងដកហូតវត្ថុតាងថ្នាំញៀនបានមួយចំនួនផងដែរ។

ជនសង្ស័យគឺជាមុខសញ្ញាដ៏សកម្មក្នុងការចែកចាយថ្នាំញៀននេះបើតាមការបញ្ជាក់ប្រាប់ពីសំណាក់សមត្ថកិច្ច។

ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីល្ងាច ថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងត្រកៀត ឃុំពោធិ៍ឣង្គ្រងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជនសង្ស័យមាន ឈ្មោះ ញ៉ាញ់ អឹប ភេទប្រុស ឣាយុ ៤៦ឆ្នាំ នៅភូមិត្រពាំងត្រកៀត ឃុំពោធិ៍ឣង្គ្រង ស្រុកបសេដ្ឋ។

មន្ត្រីនគរបាលប្រាប់ថា កម្លាំងសមត្ថកិច្ចបានចុះល្បាតនៅភូមិសាស្ត្រខាងលើ ដើម្បីបង្កាទប់ស្កាត់បទល្មើសក៏ទទួលបានសេចក្តីរាយការណ៍អំពីសកម្មភាពចែកចាយថ្នាំញៀនរបស់ជនសង្ស័យ នៅចំណុចខាងលើក៏បង្ក្រាបតែម្តង ដកហូតសារធាតុញៀនចំនួន៩ កញ្ចប់ ធំ តូចព្រមទាំងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន ៕ សេនាស័ក្តិ

 


ចែករំលែក៖