ភ្នំពេញ៖ ថ្ងៃទី ៣០ មេសា ឆ្នាំ ២០១៨ ថ្ងៃនេះ គឺជាខួបទី១៩ឆ្នាំ ដែលប្រទេសកម្ពុជាបានចូលជាសមាជិកអាស៊ានទី១០ (៣០ មេសា ១៩៩៩ -៣០ មេសា ២០១៨)។
កម្ពុជារីករាយអបអរសាទរចំពោះខួបលើកទី ១៩ និងសូមអរគុណបងប្អូនប្រជាពលរដ្ឋ ក្មួយៗយុវជន និងដៃគូនៃវិស័យឯកជនទាំងអស់ដែលបានគាំទ្រ ព្រមទាំងបានចូលរួមយ៉ាងសកម្មទាំងក្នុងការចូលរួមបណ្តុះបណ្តាលធនធានមនុស្ស និងនៅក្នុងដំណើរការសមាហរណកម្មនៃអាស៊ានទាំងមូលដើម្បីកម្ពុជាយើងកាន់តែទទួលបាននូវអត្ថប្រយោជន៍កាន់តែច្រើនឡើងថែមទៀតពីសហគមន៍អាស៊ាន៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ