(កំពង់ស្ពឺ)៖ កុមារី ប៊ី បាន់លក្ស្មី ដែលមានអាយុទើបតែ៥ឆ្នាំប៉ុណ្ណោះ បានក្លាយជាក្មេងដ៏អស្ចារ្យអាចសរសេ និងធ្វើលំហាត់ថ្នាក់ទី១ដល់ទី៣បានយ៉ាងស្ទាត់ជំនាញ ដោយមើលឃើញទេពកុសលនេះក្រសួងអប់រំយុវជន និងកីឡា បានអនុញាត្តឲ្យចូលរៀនថ្នាក់ទី៤ សម្រាប់ឆ្នាំសិក្ស២០១៧-២០១៨នេះ។
កុមារី ប៊ី បាន់លក្ស្មី មានអាយុ៤ឆ្នាំ រស់នៅភូមិព្រៃឃ្លេ ឃុំពោធិម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ អាយុ៥ឆ្នាំ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឲ្យបានចូលរៀនថ្នាក់ទី៤ ជាមួយកុមារផ្សេងៗទៀត ដែលមានអាយុ១០ឆ្នាំឡើងទៅ។
កុមារីខាងលើនេះ នសមត្ថភាពពិសេស ដែលអាចឲ្យគាត់យល់ដឹងលើមុខវិជ្ជាសិក្សាថ្នាក់ទី៤ ចំណេះទូទៅតាមនិយាមគរុកោសល្យ បានយ៉ាងស្ទាត់ជំនាញ ខុសប្លែកពីកុមារដ៏ទៀត។
កុមារី ប៊ី បាន់លក្ស្មី កាលពីអាយុ៣ឆ្នាំ ឱពុកម្តាយរបស់គាត់បានយកទៅដាក់នៅសាលាមតេយ្យ ពេលសិក្សានៅសាលាមតេយ្យ។ កុមារីរូបនេះ តែងតែទៅលបមើលថ្នាក់កុមារផ្សេងៗរៀន នៅសាលាបឋមសិក្សា រហូតដល់អាចអានអក្សរ និងធ្វើលំហាត់នៅថ្នាក់បឋមសិក្សាទី១ដល់ ទី៣បាន រហូតដល់អាយុ៥ឆ្នាំ អាចចូលរៀនថ្នាក់ទី៤បានតែម្តង។
យោងតាមលិខិតរបស់លោក ហង្ស ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ បានជម្រាប់មកប្រធាន មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ស្ពឺ បានអនុញាត្តឲ្យកុមារី ប៊ី បាន់លក្ស្មី ចូលរៀនថ្នាក់ទី៤ ចំណេះដឹងទូទៅឆ្នាំសិក្សា២០១៧-២០១៨ នៅសាលាបឋមសិក្សាតានួន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
សូមរម្លឹកថា កុមារមានអាយុចាប់ពី៦ឆ្នាំទើប អនុញ្ញាតឲ្យចូលរៀនថ្នាក់ទី១ ប៉ុន្តែដោយមានដុង និងសមត្ថភាពពីកំណើត ជាពិសេសមានការយកចិត្តទុកដាក់អប់រំកូនបានល្អពីសំណាក់អាណាព្យាបាលផងនោះ ទើបធ្វើឲ្យកុមារី ប៊ី បាន់លក្ស្មី មានសមត្ថភាពដ៏អស្ចារ្យខុសពីក្មេងៗផ្សេងៗទៀត ដោយតម្រូវឲ្យចូលរៀននៅឆ្នាំបន្ទាប់។
សូមបញ្ជាក់ថា កុមារីរូបនេះ សិក្សាពូកែជាប់លេខ១គ្រប់មុខវិជ្ជារៀងរាល់ខែផងដែរ៕
អត្ថបទ និងរូបភាព៖ គេហទំព័រក្នុងស្រុក