ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៊ីយ៉ាន់ដាយបើកល្បឿនដូចហោះបុកម៉ូតូ២គ្រឿងផ្ទប់ជាមួយឡានស្ទួច ស្លាប់ និងរបួស

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់​បានស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់បង្កឡើងដោយរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងបើកបរក្នុងល្បឿនលឿនដូចហោះ ទៅបុកម៉ូតូ២គ្រឿងផ្ទប់ជាមួយឡានស្ទួចមួយគ្រឿង ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៣ កែងផ្លូវ៣០ម៉ែត្រ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

គេមិនទាន់ដឹងថា អ្នករងរបួសប៉ុន្មាននាក់នៅឡើយទេ ខណៈនៅកន្លែងកើតហេតុ ឃើញស្ត្រីម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ។ សាក្សីថា មុនកើតហេតុ ឃើញឡានហ៊ីយ៉ាន់ដាយបើកលឿនដូចហោះបុកម៉ូតូម៉ាកធូដេរ និងមួយគ្រឿងទៀត ម៉ូតូធុនធំ បុកផ្ទប់ជាមួយឡានស្ទូចលាន់សូរដូចរន្ទះ ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញបាននិងកំពុងពិនិត្យនៅកន្លែងកើតហេតុ ៕ សុខាសែនជ័យ


ចែករំលែក៖