ព័ត៌មានទាន់ហេតុការណ៍៖

តារាល្បីៗចូលរួមសម្ពោធអាហារដ្ឋានជេកឃុន

ចែករំលែក៖

ភ្នំពេញ៖ សិល្បករសិល្បការិនីជាច្រើនរូបបានបង្ហាញវត្តមាន និងច្រៀងរាំ និងបង្កើតបរិយាកាសសប្បាយរីករាយក្នុងកម្មវិធីសម្ពោធភោជនីយដ្ឋានជេកឃុន ។ កម្មវិធីនេះប្រារព្ធឡើងកាលពីរាត្រីថ្ងៃទី០១ ខែឧសភានេះ នៅទីតាំងភោជនីយដ្ឋានផ្ទាល់ នាខាងកើតវិទ្យាល័យផ្សារដើមថ្កូវ ។

តារាដែលបានចូលរួមក្នុងកម្មវិធីនេះ មានដូចជាលោក ប៉ែន សារ៉ាវ, កញ្ញា សុខ មុនីរក្សា, កញ្ញា អ៊ឹម ដាលីស, កញ្ញាសុខ ស្រីម៉ុច, កញ្ញា ច័ន្ទ ស្រីម៉ី, លោក Shutter ពូឈីវ, លោក ហេង សុវណ្ណារិទ្ធិ និងសិល្បករ សិល្បការិនីជាច្រើនរូបទៀត ។

អ្នកផលិតកម្មវិធីសិល្បៈលោក យ៉េបរ៉ូហ្វាត បានបញ្ជាក់ថា កម្មវិធីសម្ពោធហាងថ្មី ដែលមានសិល្បករចូលរួមជាច្រើននេះ គឺដោយសារតែម្ចាស់ហាងមានទំនាក់ទំនងល្អជាមួយសិល្បករ និងបានផ្តល់ឱកាសសម្រាប់សិល្បករបានចូលរួមបង្កបរិយាកាសប្បាយរីករាយសម្រាប់ភ្ញៀវចូលរួមក្នុងកម្មវិធីនេះផងដែរ ។

ម្ចាស់ហាងជេកឃុន លោក ដេន ស៊ាងឃុន បានបញ្ជាក់ថា លោកពិតជារីករាយដែលហាងរបស់លោកបានបើកដំណើរការ តាមការគ្រោងទុក និងចង់បានដែលពិសេសការផ្តល់វត្តមានចូលរួមពីសំណាក់សិល្បករ និងភ្ញៀវកិត្តិយសជាច្រើន ។

លោកថា ហាងបើកដំណើរការថ្មីនេះ មានបម្រើសេវាកម្មអាហាពេលព្រឹកថ្ងៃត្រង់ និងគ្រឿងក្លែមគ្រប់មុខ និងស៊ុបមានរស់ជាតិឆ្ញាញ់នៅពេលរសៀល និងយប់ ។

លោកថា ហាងនេះបើកដំណើរការក្រោយពីលោកសង្កេតឃើញពីតម្រូវការងារទទួលទានអាហារទាំងបីពេល របស់ប្រជាជនកម្ពុជា ពិសេសនៅរាជធានីភ្នំពេញកាន់តែច្រើន និងនិយមចូលចិត្តអាហារប្លែកៗ ។

លោករំពឹងថា ហាងថ្មីនេះនឹងទទួលបានការគាំទ្រច្រើនពីអតិថិជន ហើយលោកបញ្ជាក់ដែរថា ហាងថ្មីនេះនឹងក្លាយជាការស្ទាបស្ទង់មួយដែល លោកក៏មានគម្រោងបើកដំណើរការហាងធំជាងនេះ ដែលនឹងផ្តល់ឱកាសការងារសម្រាប់សិល្បករផងដែរ ហើយក៏រំពឹងដែរថា សិល្បករជាច្រើនឹងបន្តចូលរួមគាំទ្រដំណើរការហាងថ្មីនេះដែរ ៕ វឌ្ឍនា


ចែករំលែក៖