ព័ត៌មានទាន់ហេតុការណ៍៖

ស្ពានអាកាសស្តុបផ្សារដីហុយត្រូវបិទចរាចរណ៍ទាំងស្រុងចាប់ថ្ងៃទី១ដល់ថ្ងៃទី៨ ខែឧសភា

ចែករំលែក៖

ភ្នំពេញ៖ ចាប់ពីម៉ោង៧យប់ថ្ងៃទី១ ខែ ឧសភា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ស្ពានអាកាសស្តុបផ្សារដីហុយក្នុងរាជធានី ភ្នំពេញ ត្រូវបិទការធ្វើចរាចរណ៍ទាំងស្រុង ដើម្បីបន្តការសាងសង់តំណស្ពានចុង ក្រោយ ។ នេះបើតាមសេចក្តីជូនដំណឹង របស់មន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ ។

ស្ពានអាកាសផ្សារដីហុយ នៅលើមហា វិថីសហព័ន្ធរុស្ស៊ីក្នុងរាជធានីភ្នំពេញបាន បើកឲ្យដំណើរការបណ្តោះអាសន្នកាលពី ថ្ងៃទី១២ ខែមេសា។ ក្រោយពិធីបុណ្យ ចូលឆ្នាំ ស្ពានអាកាសនេះបានបន្តការដ្ឋាន សាងសង់ ដោយបើកឲ្យដំណើរការម្ខាង និងបិទចរាចរណ៍ម្ខាង ។

ក៏ប៉ុន្តែចាប់ពីម៉ោង៧យប់ថ្ងៃទី១ ខែ ឧសភានេះ រហូតដល់ថ្ងៃទី៨ ខែឧសភា មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី ភ្នំពេញបានប្រកាសថា ស្ពានអាកាសផ្សារ ដីហុយត្រូវបិទចរាចរណ៍ទាំងស្រុងដើម្បី បន្តការសាងសង់តំណស្ពានចុងក្រោយ។ រហូតដល់ថ្ងៃទី១០ ខែឧសភា ទើបស្ពាន អាកាសថ្មីនេះនឹងបើកឲ្យដំណើរការជា ធម្មតាឡើងវិញ ។

ស្ពានអាកាសផ្សារដីហុយមានប្រវែង សរុប ៦១០ ម៉ែត្រ ទទឹង ១៦,៥ ម៉ែត្រ។ ស្ពានអាកាសនេះសាងសង់ដោយក្រុម ហ៊ុនចិន ចំណាយថវិកាប្រមាណជិត១៧ លានដុល្លារ ដែលចំណាយច្រើនជាងស្ពាន អាកាស៤ទៀត នៅក្នុងរាជធានីភ្នំពេញ ។ ស្ពានអាកាសទាំង៤នោះរួមមាន៖ ស្ពាន អាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមាន ជ័យ ស្ពានអាកាស៥មករាឬស្តុបតិចណូ និងស្ពានអាកាស ៧មករា ឬស្តុបពេទ្យ លោកសង្ឃ ៕ សូរិយា


ចែករំលែក៖