ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿង បានបុកគ្នាបណ្តាលឲ្យយុវជនម្នាក់គាបជាប់ក្នុងប៊ីន និង៣នាក់ផ្សេងទៀត របួសធ្ងន់និងស្រាល

ចែករំលែក៖

ភ្នំពេញ: រថយន្ត២គ្រឿង បានបុកគ្នាពេញទំហឹង បណ្តាលឲ្យមានមនុស្សម្នាក់គាបជាប់ក្នុងប៊ីន និង៣នាក់ផ្សេងទៀត របួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ហ៊ីយ៉ាន់ដា ពណ៌ខៀវ ពាក់ស្លាកលេខ ក8251 ភព3 និងកូនប្រុសម្នាក់រួមទាំងក្មួយប្រុស២នាក់ទៀត រួមដំណើរជាមួយគ្នា ធ្វើដំណើរតាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមិនចាំម៉ាក ជាប្រភេទបាញ់បេតុង បានបើកឆ្លងមកពីផ្លូវម្ខាងទៀត រួចបើកបត់មកបញ្ច្រាសទិសដៅចរាចរ ដោយជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំកង់ខាងក្រោយរថយន្តបាញ់បេតុងពេញទំហឹង បណ្តាលឲ្យកូនប្រុសអ្នកបើកបរគាបជាប់ក្នុងកាប៊ីនរថយន្ត បណ្តាលឲ្យរងរបួសបាក់ជើងទាំងសងខាង រីឯក្មួយប្រុសទាំង២រួមទាំងអ្នកបើកបររងរបួសស្រាល។ ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខទាំងស្រុង ក្រោយកើតហេតុរថយន្តបាញ់បេតុងបានបើករត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ៕ ជ្រោយពេជ្រ

 


ចែករំលែក៖