ព័ត៌មានទាន់ហេតុការណ៍៖

លោក ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខត្តអញ្ជើញជាគណៈអធិបតី ប្រកាសមុខងារមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាកាន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខត្តពោធិ៍សាត់ អញ្ជើញជាគណៈអធិបតីដ៍ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសមុខងារមេបញ្ជាការកងរាជអាវុធហត្ថស្រុកបាកាន ដោយអញ្ជើយចូលរួមពីសំណាក់អស់លោក នាយទាហាន នាយទាហានរងអាវុធហត្ថខេត្ត ស្រុក និងនគរបាល មន្រ្តីរាជការតាមបណ្ដាមន្ទីរ សាលាស្រុកនានាយ៉ាងច្រើនកុះករផងដែរ។

ពិធីខាងលើធ្វើឡើងនៅវេលាម៉ោង៨ និង០០នាទី ព្រឹកថ្ងៃព្រហស្បត្តិ៍ ៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក្រ ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាកាន ស្ថិតក្នុងភូមិដើមច្រេស ឃុំបឹងខ្នារ ស្រុកបាកាន ៕ ៉ប៉ឹម ពិន


ចែករំលែក៖