ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះ គឺជាថ្ងៃនៃការប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ថ្ងៃនេះ គឺជាថ្ងៃនៃការប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងខែពិសាខនេះ។ ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាព្រះរាជពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ។ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំនេះត្រូវប្រារព្ធធ្វើឡើងនៅខេត្តស្វាយរៀង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេសទៅតាមការបរិភោគរបស់«គោឧសភរាជ»ម្យ៉ាងទៀតក៏ជាការដាស់តឿនក្រើនរំឭក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ ៕

វីដេអូ៖ ហ្វេសប៊ុកសម្តេចតេជោ

 


ចែករំលែក៖