ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំបានលើកឡើងពីពលរដ្ឋអាមេរិក៣នាក់ជាប់ឃុំនៅកូរ៉េខាងជើង

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា កាលពីថ្ងៃទី២ ខែឧសភា ប្រធានាធិប តីអាមេរិកដូណាល់ ត្រាំ បាននិយាយ ពីពលរដ្ឋអាមេរិក ៣រូបដែលជាប់ឃុំនៅ កូរ៉េខាងជើង ក្នុងនោះមាន លោក Kim Hak Song ,Kim Sang Duk និង Kim Dong Chul ដែលមានដើមកំណើតនៅកូរ៉េ ខាងត្បូង។

លោកត្រាំបានសរសេរនៅលើ បណ្តាញ Twitter របស់លោកថា រដ្ឋាភិបាលអាមេរិក ជំនាន់មុនបានស្នើដល់ កូរ៉េខាងជើងដោះ លែងជនជាតិអាមេរិក ប៉ុន្តែមិនមានលទ្ធ ផល នោះឡើយ។ នៅពេលនេះអាមេរិក បានស្នើរឲ្យដោះលេង ជនជាតិអាមេរិក ៣រូប ហើយពេលនេះមានព័ត៌មានថា ភាគីទាំងពីរបានព្រមព្រៀងគ្នា លើការ ដោះលែងនោះ។

នៅពេលនេះដែរ កូរ៉េខាងជើង បានផ្ទេរពលរដ្ឋអាមេរិកបីនាក់ដែលកំពុងជាប់ឃុំ ក្នុងជំរំការងារ ទៅកាន់សណ្ឋាគារមួយកន្លែងក្បែរទីក្រុង ព្យុងយ៉ាង ខណៈកិច្ចប្រជុំកំពូលរវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាន់ តែខិតជិតចូលមកដល់។ នេះបើតាមទីភា្នក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែឧសភា ឆ្នាំ ២០១៨។

យ៉ុនហាប់ តាមរយៈប្រភពដែលខ្លួនទទួលបានពីសកម្មជនកូរ៉េខាងត្បូងម្នាក់ បានឱ្យដឹងថា ពលរដ្ឋអាមេរិកបីនាក់ដែលកំពុងជាប់ឃុំ នៅកូរ៉េខាងជើង គឺលោក Kim Hak-song លោក Tony Kim និង Kim Dong-chul ត្រូវបានអាជ្ញាធរកូរ៉េខាង ជើង ផ្ទេរទៅកាន់ សណ្ឋាគារមួយកន្លែង ក្បែរទីក្រុងព្យុងយ៉ាង កាលពីដើមខែ មេសាកន្លងទៅ តាមការបញ្ជាពីរដ្ឋអំណាចក្រុងព្យុងយ៉ាង។ ប៉ុន្តែព្រមពេលជាមួយ គ្នានេះ មិនទាន់មានព័ត៌មានបញ្ជាក់នៅឡើយទេថាតើកូរ៉េខាងជើងនឹងដោះលែងពលរដ្ឋអាមេរិកទំាងបីនាក់ ឬក៏យ៉ាងណា។

គួរបញ្ជាក់ថា ពលរដ្ឋអាមេរិកទាំងបី នាក់ខាងលើ ត្រូវបានកូរ៉េខាងជើង ចាប់ ឃុំខ្លួនពីបទធ្វើចារកម្ម ក៏ដូចជាធ្វើសកម្ម ភាពប្រឆាំងនឹងរដ្ឋអំណាចទីក្រុងព្យុងយ៉ាង។ ចំណែកឯ សហរដ្ឋអាមេរិក ក៏កំពុងពិភាក្សាជាមួយទីក្រុងព្យុងយ៉ាង ឱ្យដោះ លែង ពលរដ្ឋរបស់ខ្លួនឱ្យមានសេរីភាពឡើងវិញផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖