ខេត្តកំពង់ស្ពឺ ៖ ក្រុមឈ្មួញកំពុងធ្វើ សកម្មភាពចាក់អាចម៍ដីលុបប្រឡាយទឹក រងសាធារណៈទាំងបំពានធ្វើឲ្យប្រជាពល រដ្ឋរិះគន់កប់ៗមាត់ទៅលើអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ជាពិសេសប្រធានមន្ទីរធន ធានទឹក និងឧតុនិយមព្រមទាំងលោក ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺ ហេតុអ្វីមិនយកភ្នែកមើលខ្លះផង ។
សកម្មភាពចាក់អាចម៍ដីលុបប្រឡាយ របស់រដ្ឋនេះ កើតមានជាច្រើនថ្ងៃកន្លងមក ហើយ ស្ថិតជាប់ផ្លូវជាតិលេខ៤១ ក្នុងភូមិ ស្រែត្រោក ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រជាពលរដ្ឋបាននិយាយថា ក្នុងរយៈ ពេលប៉ុន្មានថ្ងៃនេះ ពួកគាត់សង្កេតឃើញក្រុមឈ្មួញកំពុងមមាញឹកនិងសម្រុកដឹក ជញ្ជូនអាចម៍ដីចាក់បំពេញដីឡូត៍យ៉ាង អនាធិបតេយ្យដោយគ្មានច្បាប់ទម្លាប់នោះទេ។ ប្រភពបន្តទៀតថា ពួកគាត់មិនស្គាល់ម្ចាស់ការដ្ឋានចាក់អាចម៍ដីរំលោភលុប ប្រឡាយរបស់រដ្ឋជានរណាឡើយ ប៉ុន្តែ ហេតុអ្វីអស់លោកជាអាជ្ញាធរឃុំ ស្រុក ជាពិសេសមន្ត្រីជំនាញខាងធនធានទឹក និងមន្ទីរជំនាញរ៉ែ មិនយកភ្នែកមើលអ៊ីចឹង បែរជាបណ្តែតបណ្តោយឲ្យឈ្មួញចាក់ លុបប្រឡាយទឹកសាធារណៈយ៉ាងរំភើយបែបនេះទៅវិញ ។
តាមប្រភពពីប្រជាពលរដ្ឋ រស់នៅក្បែរ ការដ្ឋានចាក់ដីនោះបាននិយាយថា រណ្តៅ ដែលក្រុមឈ្មួញធ្វើសកម្មភាពជីកនេះ គ្មានច្បាប់អនុញ្ញាត្តពីមន្ទីរជំនាញត្រឹមត្រូវឡើយ ដោយគ្រាន់តែឃុបឃិតគ្នាបិទទង្វើល្មើសច្បាប់ទាំងនេះ។ប្រភពបន្តទៀតថា ទីតាំងចាក់អាចម៍ដីដែលកំពុងលុបប្រឡាយរបស់រដ្ឋនេះ ឃើញមានមន្ត្រីជំនាញរ៉ែ និងថាមពលខេត្តកំពង់ស្ពឺមកអើតឡឺមដែរ ប៉ុន្តែក្រោយពីម្ចាស់គ្រឿងចក្រ និងថៅកែម៉ៅការចាក់ចាត់ចែងថ្លៃបាយទឹកប្រេង សាំង និងកាតទូរស័ព្ទនាំគ្នាវិលត្រឡប់ទៅ វិញបាត់គ្មានវិធានការអ្វីទាំងអស់។
លោក ស៊ីម រតនៈ អភិបាលស្រុកសំរោង ទងប្រាប់ថា ករណីនេះលោកនឹងចាត់ចែង មន្ត្រីដើម្បីឲ្យចុះទៅពិនិត្យជាក់ស្តែងតែ ម្តង។ ចំណែកលោក ប៊ីញ ជីវតុង ប្រធាន មន្ទីររ៉ែ និងថាមពលមិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេពាក់ព័ន្ធការដ្ឋានជីកដីនេះ។
លោក ញាញ់ ជាបហ៊ង ប្រធានមន្ទីរធន ធានទឹក និងឧតុនិយមបានប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨នេះ ថា លោកមិនទាន់បានដឹងពីព័ត៌មានថា មានការចាក់ដីលុបប្រឡាយរបស់រដ្ឋនោះឡើយ ព្រោះលោកមិនសូវបានឆ្លងកាត់ តាមតំបន់នេះ ។ លោកបន្តទៀតថាពាក់ ព័ន្ធរឿងនេះចាំលោកចុះទៅមើលផ្ទាល់ តែម្តង ៕ ហេង នរិន្ទ្រ