ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលជួបសវនាការ និងទទួលអំណោយពីសប្បុរសជន

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួល ជួបសវនាការ និងទទួលអំណោយពី សប្បុរសជន ដែលអញ្ជើញមកពីក្រុមហ៊ុន និងសហគ្រាសជាច្រើន ដើម្បីរួមចំណែក ក្នុងសកម្មភាពការងារមនុស្សធម៌ជាមួយ កាកបាទក្រហមកម្ពុជា។

សប្បុរសជនទី១ ដឹកនាំដោយ លោក ឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន អកស៍ឡី វើលដ៍ប្រ៊ីជ ខេម បូឌា(Oxley Worldbridge)Cambodia និងសហការី បានឧបត្ថម្ភថវិកា១៥ម៉ឺន ដុល្លារអាមេរិក(ដប់ប្រាំម៉ឺន) សម្រាប់ទិវា អន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទ ក្រហម ៨ឧសភា ឆ្នាំ២០១៨។

សប្បុរសជនទី២ ដឹកនាំដោយលោក រ៉េឡេនដ៏ បាឡា អគ្គនាយកក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា(ថៃហ្គ័រ) និងសហការីបានឧបត្ថម្ភថវិកា៥ម៉ឺនដុល្លារអាមេរិក (ប្រាំ ម៉ឺន) សម្រាប់ទិវាអន្តរជាតិកាកបាទ ក្រហម អឌ្ឍចន្ទក្រហម៨ឧសភា ឆ្នាំ២០១៨។

សប្បុរសជនទី៣ ដឹកនាំដោយ អ្នក ឧកញ៉ា ហ៊ុន តូ អគ្គនាយកក្រុមហ៊ុន អិក អេក អ អាស៊ាន អីុនវេសមិន និងសហការី បានឧបត្ថម្ភថវិកាមួយចំនួនសម្រាប់ទិវា អន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៨។

សប្បុរសជនទី៤ ដឹកនាំដោយលោក លី ដុងហួន អគ្គនាយកក្រុមហ៊ុនដុង អេ អេស ធី (ភេសជ្ជៈបាកាស)បានឧបត្ថម្ភ ថវិកា១០០.០០០០ដុល្លារអាមេរិក(១០ម៉ឺន) សម្រាប់ទិវាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម៨ឧសភា ឆ្នាំ២០១៨។

សប្បុរសជនទី៥ ដឹកនាំដោយលោក ហ្វ្រង់ ជេ ប្រ៊ន ប្រធានរោងចក្រផលិតស្រាបៀរ ហ្គេនស៍ បឺក និងសហការី បានឧបត្ថម្ភ រថយន្ត Pick Up ម៉ាក Ford Ranger ចំនួន2គ្រឿង, មួកសុវត្ថិភាពចំនួន២០០០មួក(២ពាន់) ដែលមានតម្លៃសរុបចំនួន ៩៦.០០០ដុល្លារអាមេរិក៕ ហេង សូរិយា


ចែករំលែក៖