តាមរបាយការណ៍ របស់មជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ SIPRI បានប្រកាសឲ្យ ដឹងថា នៅឆ្នាំ២០១៧ មានប្រទេសចំនួន១០ដែលទិញអាវុធពីរុស្ស៊ីច្រើនជាងគេ បំផុត ក្នុងនោះមានប្រទេសដែលជាសម្ពន្ធមិត្តរបស់អាមេរិកផងដែរ។
ក្រុមអ្នកវិភាគបានលើកឡើងថា ការណ៍ ដែលរុស្ស៊ី ទទួលបានការទិញអាវុធច្រើនពីប្រទេសជុំវិញពិភពលោក ដោយសារតែ រុស្ស៊ីបានចូលរួមនៅក្នុងសង្គ្រាមប្រទេសស៊ីរី ហើយនៅទីនោះ រុស្ស៊ី បានបង្ហាញ អាវុធរាប់រយប្រភេទ សម្រាប់ធ្វើសង្គ្រាម ជាការបង្ហាញដល់អតិថិជនបានឃើញជាក់ស្តែង។ ទាំងនោះហើយទើបរុស្ស៊ីទទួលបានការបញ្ជារទិញអាវុធជាច្រើន ។
ខាងក្រោមនេះជាប្រទេស ចំនួន១០ ដែលទិញអាវុធ ពីរុស្ស៊ី ច្រើនជាងគេនៅ ឆ្នាំ២០១៧៖
១០-បង់ក្លាដែស ៖ ទិញអាវុធពីរុស្ស៊ី មានតម្លៃ ៩៣លានដុល្លារ។
៩-អាហ្សែ៊របៃហ្សង់ ៖ ទិញអាវុធពី រុស្ស៊ីមានតម្លៃ ១២៨លានដុល្លារ។
៨-បែលឡារុស្ស៖ទិញអាវុធពីរុស្ស៊ី មានតម្លៃ ១៤៥លានដុល្លារ។
៧-កាហ្សាក់ស្ថាន៖ ទិញអាវុធពីរុស្ស៊ី មានតម្លៃ ១៦៣លានដុល្លារ។
៦-អង់ហ្គោឡា៖ ទិញអាវុធពីរុស្ស៊ីមាន តម្លៃ ១៨៨លានដុល្លារ។
៥-វៀតណាម ៖ទិញអាវុធពីរុស្ស៊ីមាន តម្លៃ ៤៦១លានដុល្លារ។
៤-អាល់ហ្សេរី ៖ទិញអាវុធពីរុស្ស៊ីមាន តម្លៃ ៧៩៥លានដុល្លារ។
៣-ចិន ៖ ទិញអាវុធពីរុស្ស៊ីមានតម្លៃ ៨៥៩លានដុល្លារ។
២-អេហ្សុីប៖ ទិញអាវុធពីរុស្ស៊ីមានតម្លៃ ១,១១ពាន់លានដុល្លារ។
១-ឥណ្ឌា៖ ទិញអាវុធពីរុស្ស៊ីមានតម្លៃ ១,៨៩ពាន់ លានដុល្លារ។
ប្រទេសចាយលុយច្រើនជាងគេ លើ វិស័យយោធា សម្រាប់ការពារជាតិ៖
ការចំណាយលើកញ្ចប់ថវិកាយោធានៅលើពិភពលោក បានកើនឡើងកាលពី ឆ្នាំ២០១៧ ដល់កម្រិតខ្ពស់មួយមិនធ្លាប់ មាន គិតចាប់តាំងពីសម័យសង្រ្គាមត្រជាក់បានបញ្ចប់ ខណៈសហរដ្ឋអាមេរិក ចិន និងអារ៉ាប៊ីសាអ៊ូឌីត ជាប់ឈ្មោះនៅលើគេ ក្នុងនាមជា ប្រទេសចាយលុយលើវិស័យយោធាច្រើនជាងគេបំផុត។ នេះបើតាម Stockholm International Peace Research Institute (SIPRI) ដកស្រង់ដោយ សារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី៣ ខែឧសភា ឆ្នាំ២០១៨។
យោងតាមការសិក្សាស្រាវជ្រាវរបស់ SIPRI ចេញផ្សាយនៅថ្ងៃពុធនេះ ការ ចំណាយលើកញ្ចប់ថវិកាយោធាសកល មានរហូតដល់ទៅ ១.៧៣ទ្រីលានដុល្លារ (ពាន់ពាន់លាន) ឬកើនឡើង ១.១ភាគ រយ ធៀបទៅនឹងឆ្នាំ២០១៦។ បន្ថែម ពីលើនេះ ការសិក្សាដដែលក៏បានបញ្ជាក់ ដែរថា សហរដ្ឋអាមេរិកនៅតែ ឈរលេខ រៀងទីមួយ ជាប្រទេសដែលបានចាយ លុយច្រើនជាងគេដល់ទៅ ៦១០ពាន់លាន ដុល្លារ លើវិស័យយោធា ឬក៏ស្មើនឹង ៣៥ ភាគរយ នៃកញ្ចប់ថវិកាយោធាសកល។ ចំណែកឯ ប្រទេសជាប់លេខពីរ គឺចិន ដោយមានកញ្ចប់ថវិកាយោធា ២២៨ពាន់ លានដុល្លារ តាមពីក្រោយដោយអារ៉ាប៊ីសាអ៊ូឌីតមាន ៦៩.៤ពាន់លានដុល្លារ កាល ពីឆ្នាំ២០១៧។
ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះប្រទេសមានកញ្ចប់ថវិកាយោធាច្រើនជាងគេទាំង ១០នៅលើពិភពលោកកាលពីឆ្នាំ២០១៧ ៖
១៖ សហរដ្ឋអាមេរិក = ៦១០ពាន់លានដុល្លារ
២៖ ចិន = ២២៨ពាន់លានដុល្លារ
៣៖ អារ៉ាប៊ីសាអូឌីត = ៦៩.៤ពាន់លាន ដុល្លារ
៤៖ រុស្ស៊ី = ៦៦.៣ពាន់លានដុល្លារ
៥៖ ឥណ្ឌា = ៦៤ពាន់លានដុល្លារ
៦៖ បារាំង = ៥៧.៨ពាន់លានដុល្លារ
៧៖ អង់គ្លេស = ៤៧.២ពាន់លានដុល្លារ
៨៖ ជប៉ុន = ៤៥.៤ពាន់លានដុល្លារ
៩៖ អាល្លឺម៉ង់ = ៤៤.៣ពាន់លានដុល្លារ
១០៖ កូរ៉េខាងត្បូង = ៣៩.២ពាន់លាន ដុល្លារ៕ ម៉ែវ សាធី