ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតជប៉ុនរំលឹកខួប២៥ឆ្នាំនៃការស្លាប់ បាត់បង់ជីវិតរបស់លោក ហារឹយូគី តាកាតា

ចែករំលែក៖

ភ្នំពេញ ៖ ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា បានរៀបចំរំលឹកពីវីរៈភាព របស់មន្ត្រីប៉ូលីសខ្លួន គឺរំលឹកខួប២៥ ទីឆ្នាំនៃការស្លាប់ បាត់បង់ជីវិតរបស់លោក ហារឹយូគី តាកាតា អតីតមន្ត្រី ប៉ូលីស ដែលបានរដ្ឋាភិបាលជ ប៉ុ នប ញ្ជូនមកចូលរួមសកម្មភាព អ៊ុនតាក់ ហើយទទួលមរណភាពអំឡុងពេល បំពេញសកម្មក្នុ ងប្រ ទេសកម្ពុជា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៩៣ ។

ពីធីនេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃ សុក្រ ៥ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ នៅវត្តតាំងកសាង ខណ្ឌពោធិ៍សែនជ័យ ។

លោក Hidehisa Horinouchi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា បានថ្លែងថា លោក តាកាតបានយកចិត្តទុក ដាក់យ៉ា ង ខ្លាំង ចំពោះភារកិច្ចរបស់ខ្លួន ជាប៉ូលីស ស៊ីវិល ដែលរដ្ឋាភិបាលជប៉ុនបញ្ជូនមកកម្ពុជាជាលើក ដំបូង ។ លោកត្រូវ បានទទួលសោដនាកម្មរហូតដល់បាត់បង់ជីវិតនៅថ្ងៃទី៤ខែឧសភាឆ្នាំ១៩៩៣ខណៈ លោក ចុះ បេសកកម្មនៅក្នុងខេត្តឧត្តរមានជ័យ» ដោយការវាយប្រហារពីសត្រូវ ។

ក្នុងឱកាសនោះដែរលោកជុំ សន្ទរី តំណាងក្រសួងការបរទេស និងសហប្រតិបត្តិ ការ អន្តរជាតិបាន លើក ឡើ ងថា តាងនាមរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្រសួងការបរទេសកម្ពុជា សូមសម្តែង នូវការ គោរ ព ដ៏ជ្រាលជ្រៅចំពោះវិញ្ញាណក្ខន្ធរបស់លោក ហារឹយូគី តាកាតា (H aruuyuki TaKaTa) ប៉ូលីសស៊ីវិលជប៉ុន ដែលបានរងការវាយប្រ ហាររហូតបាត់បង់ជីវិតនៅខេត្ត បន្ទាយមានជ័យ ក៏ដូ ចជា លោក Atsuhito NaKaTa អ្នកស្ម័គ្រចិត្តជប៉ុ ន ដែលពលីជីវិតផង ដែរ នៅខេត្តកំពង់ ធំកាលពីឆ្នាំ១៩៩៣ ក្នុងពេលបំពេញបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា ក្រោម ឆ័ត្រ អាជ្ញាធរអង្គការសហប្រជាជាតិបណ្តោះអាសន្ននៅកម្ពុជា(UNTAC) ។

លោកក៏លើកឡើងទៀតថា តាំងពីដើ មទស្សវត្សឆ្នាំ១៩៩០ ប្រទេសជប៉ុនបានចូលរួម ចំណែកយ៉ាងសកម្ម ដើម្បីជួយស្វះស្វែងរកសន្តិភាព គាំទ្របង្រួបបង្រួម និងបានទ្រទ្រង់ ដល់ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកម្ពុជា រហូតដល់បច្ចុប្បន្ន ៕ ប្រាថ្នា


ចែករំលែក៖