ព័ត៌មានទាន់ហេតុការណ៍៖

លោកតាមានកូន៧នាក់និងមានចៅ៥នាក់ស្រេកឃ្លានតណ្ហាចាប់កេ្មងស្រីរំលោភលើអង្រឹងបានសម្រេច

ចែករំលែក៖

ខេត្តកំពង់ចាម ៖ បុរសវ័យចំណាស់ម្នាក់ឃើញក្មេងស្រីរងគ្រោះដេកលើអង្រឹងនៅក្រោមផ្ទះតែម្នាក់ឯង ចូលទៅ រំលោភសេពសន្ថវៈរហូតសម្រេច កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃ សុក្រ ៥ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤ ឧសភា លុះព្រឹកឡើងម្តាយក្មេងស្រីរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនផ្តន្ទាទោសតាមច្បាប់។

លោកវរសេនីយ៍ឯក ខេង ស្រេង អធិការនគរបាលស្រុកចំការលើប្រាប់ឲ្យដឹងថា បុរសចំណាស់ខាងលើនេះឈ្មោះ នាង ណេន អាយុ៥៤ឆ្នាំ រស់នៅភូមិប្រមាត់ដី ឃុំស្វាយទាប ស្រុកចំការលើ មានកូន៧នាក់ និងចៅ៥នាក់ ។ ចំណែកឯក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំ រស់នៅភូមិឃុំខាងលើ ។

លោកអធិការបន្តទៀតថា មុនពេលកើតហេតុ នៅក្នុងភូមិនេះមានពិធីភ្ជាប់ពាក្យកូនអ្នកភូមិ និងមានចាក់ធុងបាស់រាំលេងផឹកស៊ីយ៉ាងសប្បាយ។ក្រោយពេលផឹកស៊ីស្រវឹងក្នុងកម្មវិធីនេះរួចជនសង្ស័យបានដើរត្រឡប់ទៅផ្ទះវិញ រួចពេលដើរដល់ផ្ទះក្មេងស្រីរងគ្រោះឃើញនាងកំពុងតែដេកលើអង្រឹងក្រោមផ្ទះតែម្នាក់ឯងហើយឃើញឱកាសស្ងាត់ល្អក៏យកដៃខ្ទប់មាត់ក្មេងស្រីរងគ្រោះរួចចាប់រំលោភសេពសន្ថវៈលើអង្រឹងបានសម្រេចតែម្តង។ លុះមកដល់ព្រឹកថ្ងៃទី៤ ឧសភា ម្តាយធំរបស់ក្មេងស្រីរងគ្រោះដឹងក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលឃុំស្វាយទាប ដើម្បីចាប់ខ្លួនជនសង្ស័យរូបនេះ។

ក្រោយពេលឃាត់ខ្លួនបានយកមកសួរនាំជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន ទើបសមត្ថកិច្ចបញ្ជូនជនសង្ស័យបន្តមកកាន់ស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមនីតិវិធី៕ សហការី


ចែករំលែក៖