ភ្នំពេញ៖ មជ្ឈមណ្ឌលនាឡិការ ស្វីស និងជប៉ុនដែលគេស្គាល់ថាជាមជ្ឈមណ្ឌលលក់នាឡិការដ៏ធំ និងល្បីល្បាញជាងគេនៅកម្ពុជា បានរៀបចំពិធីជួបជុំអ្នកលក់នាឡិការដៃCITIZENទូទាំងប្រទេស ។ កម្មវិធីនេះត្រូវបានធ្វើឡើងកាល ពីល្ងាចថ្ងៃទី០៥ខែឧសភា ឆ្នាំ២០១៨នេះនៅសណ្ឋាគារសូហ្វីតែលភូកិត្រា ក្រោមវត្តមានភ្ញៀវកិត្តិយសជាច្រើនកុះករចូលរួម ។
ក្នុងកម្មវិធីនេះដែរគេសង្កេតឃើញវត្តមានភ្ញៀវកិត្តិយសំខាន់ជាច្រើនរួមមានលោកស្រី លី គាវ អគ្គនាយិការក្រុមហ៊ុន LDI Enterprise Ltd, លោក Hosogaya San អគ្គនាយកក្រុមហ៊ុន CITIZEN មកពីប្រទេសជប៉ុន, លោក Francis Yu ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុនCITIZEN មកពីប្រទេសជប៉ុន, កញ្ញា Helen Liu ប្រធានផ្នែកលក់ក្រុមហ៊ុនCITIZEN មកពីប្រទេសជប៉ុន ជាដើម ។
លោក គួច ណាវ នាយកប្រតិបត្តិមជ្ឈមណ្ឌលនាឡិការស្វីស និងជប៉ុន បានបញ្ជាក់ថា កម្មវិធីជួបជុំអ្នកលក់នាឡិការដៃCITIZEN បង្កើតបាននូវបរិយាកាសសប្បាយរីករាយ និងប្រកបដោយមោទនភាពបំផុតសម្រាប់ក្រុមហ៊ុនLDI Enterprise Ltd ។ លោកបន្តថា ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការលក់ដំបូងនៅក្នុងអំឡុងខែ សីហាឆ្នាំ១៩៩៣ពោល គឺរយៈពេល ២៥ឆ្នាំមកហើយដោយអគ្គនាយកក្រុមហ៊ុន លោក គួច ទាងងួន និងលោក អ៊ា ឃីយ៉ីង រហូតដល់បច្ចុប្បន្នគឺទទួលបានទំនុកចិត្តចំពោះផលិតផល ដែលក្រុមហ៊ុនធ្វើចរាចរណ៍ទំនិញជូនអតិថិជននៅក្នុងប្រទេសដែលទទួលបានការគាំទ្រ និងទទួលស្គាល់ថាជាផលិតផលសុទ្ធពិតៗ ១០០ភាគរយ មិនមានការក្លែងបន្លំដូចក្រុមហ៊ុនមួយចំនួនផ្សេងទៀត ។
លោកបន្តថាដោយសារភាពល្បីរន្ទឺទើបមានក្រុមហ៊ុនម៉ាកនាឡិការដៃល្បីៗលើពិភពលោកកតែងតែបានទំនាក់ទំនងផ្តល់សិទ្ធិផ្តាច់មុខដូចជាក្រុមហ៊ុន CITIZEN WATCH CO.,Ltdរបស់ប្រទេសជប៉ុនជាដើម បានផ្តល់នូវសិទ្ធិផ្តាច់មុខនាឡិការម៉ាក CITIZEN ចាប់តាំងពីដើមខែមេសាឆ្នាំ២០០៤ គឺមានរយៈពេល១៤ឆ្នាំមកហើយ ។ លោកបញ្ជាក់ដែរថា រហូតមកដល់ពេលនេះដែរក្រុមហ៊ុនបានបើកសាខា CITIZENជាច្រើនកន្លែងនៅផ្សារទំនើបៗក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ។
លោកបន្តថា នាឡិការដៃ CITIZEN ត្រូវបានផលិតឡើងនៅក្នុងប្រទេសជប៉ុននាឆ្នាំ១៩១៨ ដែលរហូតមកដល់ពេលនេះមានអាយុកាល១០០ឆ្នាំហើយ ហើយត្រូវបានគេគាំទ្រ និងពេញនិយមប្រើប្រាស់ពាសពេញពិភពលោក ទាំងយុវវ័យ មធ្យមវ័យ និងមជ្ឈឹមវ័យ ។ លោកនៅតែធានាអះអាងដែរថា រាល់ផលិតផលនាឡិការដៃដែលបានដាក់តាំងលក់នៅក្នុងហាង CITIZEN គឺជាផលិតផលដែលផលិតនៅប្រទេសជប៉ុនឥតក្លែងបន្លំ ព្រមទាំអមានការធានាជាលក្ខណៈអន្តរជាតិរយៈពេលមួយឆ្នាំផងដែរ ។
ក្នុងឱកាសពិធីជួបជុំខាងលើនេះផងដែរ លោកគួចណាវ បានប្រកាសផ្តល់កាដូដល់ភ្ញៀវកិត្តិយសទាំងអស់ដោយផ្តល់នូវការបញ្ចុះតម្លៃចំនួន៤០ភាគរយសម្រាប់ការទិញនាឡិកាមួយគ្រឿងដែលការបញ្ចុះតម្លៃនេះមានរយៈពេល៧ថ្ងៃ ។ ក្រៅពីនេះក្រុមហ៊ុនក៏បានធ្វើការប្រកាសពីការបរិច្ចាកទឹកប្រាក់ចំនួន២ដុល្លារអាមេរិកពីការលក់ចេញនាឡិការមួយគ្រឿងទៅកាន់មន្ទីពេទ្យគន្ធបុប្ផា គឺការទិញរបស់អតិថិជនប្រៀបបាននឹងការជួយបរិច្ចាកទៅដល់មន្ទីរពេទ្យគន្ធបុប្ផាដូច្នោះដែរ ៕ សុភា