ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹត្តិការណ៍បាល់ទះឆ្នេរខ្សាច់អន្តរជាតិរៀបចំដោយស្រាបៀរ អាន់ឆ័រទទួលបានការចាប់អារម្មណ៍ច្រើន

ចែករំលែក៖

ភ្នំពេញ៖ ស្រាបៀរអាន់ឆ័របានរៀបចំព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិដំបូងបង្អស់គឺInternational Beach Volleyball 2-Star FIVB World Tour ដោយមានការចូលរួមពីក្រុមកីឡាករក្នុងស្រុក និងក្រៅស្រុកជាច្រើនក្រុម ។ ព្រឹត្តិការណ៍ដ៏ចាប់អារម្មណ៍នេះចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦ខែឧសភាឆ្នាំ២០១៨នេះនៅកោះពេជ្ររាធានីភ្នំពេញ ។

ម៉ោងប្រកួតកម្មវិធីInternational Beach Volleyball 2-Star FIVB World Tour បានចាប់ផ្តើមពីម៉ោង៩ព្រឹកដល់៥ល្ងាចចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦ខែឧសភានេះ ។ ទស្សនិកជនអ្នកគាំទ្រកីឡាបាល់ទះជាច្រើនបានចូលរួមទស្សនា និងសាទរចំពោះព្រឹត្តិការណ៍ដ៏ក្រើកនេះ ដែលវាគឺជាមោទនភាពដែលព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្ដរជាតិលើកទីមួយត្រូវបានប្រារព្ធឡើងនៅក្នុងព្រះរាជាណាចកម្ពុជា ។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយស្រាបៀរអាន់ឆ័រក្រោមកិច្ចសហការជាមួយនឹងសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) ក្រសួងអប់រំយុវជន និងកីឡា និងសហព័ន្ធកីឡាបាល់ទះកម្ពុជា ។ ការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះមានក្រុមចូលរួមចំនួន២៩ក្រុមមកពី១៧ប្រទេសដូចជាអូស្ត្រាលីកាណាដាដាណឺម៉ាកអាល្លឺម៉ង់ក្រិកជប៉ុនណូវែលហ្សីឡង់រុស្ស៊ីស៊ុយអែដ និងបណ្តាប្រទេសជាច្រើនទៀត ។ ការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះបានផ្តល់ភាពរំភើបរីករាយក្រៃលែងសម្រាប់ទស្សនិកជនដោយសារកីឡាករមកពីបណ្តាប្រទេសជាច្រើនបានចូលរួមប្រកួតប្រជែងគ្នានៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីសន្សំពិន្ទុដែលអាចលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រក្នុងក្របខ័ណ្ឌFIVB World Tour ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិចដើម្បីឈានទៅរកជើងឯកពិភពលោក ។

គួរបញ្ជាក់ដែរថាកម្មវិធីInternational Beach Volleyball 2-Star FIVB World Tour គឺជាផ្នែកមួយនៃកម្មវិធីAnchor International Beach Volleyball Carnival 2018របស់ស្រាបៀរអាន់ឆ័រដែលបានរៀបចំសន្និសីទកាសែតប្រកាសបើកជាផ្លូវការកាលពីថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០១៨នៅសណ្ឋាគារខេមបូឌីយ៉ាណា ។ កម្មវិធីនេះបានចាប់ផ្តើមពីថ្ងៃទី២៤ខែមីនារហូតដល់ថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៨នៅខេត្តក្រុងធំចំនួនប្រាំបីរួមមានខេត្តកំពង់ស្ពឺព្រះសីហនុបន្ទាយមានជ័យបាត់ដំបងកំពង់ចាមរាជធានីភ្នំពេញរតនគិរី និងខេត្តសៀមរាប ។

ក្រៅពីកម្មវិធីប្រកួតនេះមានការប្រគុំតន្ត្រីរបស់ស្រាបៀរអាន់ឆ័រដោយមានការអញ្ជើញចូលរួមពីតារាល្បីល្បាញអន្តរជាតិកញ្ញាភាមា (Pia Mia) កំពូលតារាចម្រៀងស្រីដ៏ល្បីប្រចាំសហរដ្ឋអាមេរិកព្រមទាំងតារាល្បីៗប្រចាំព្រះរាជាណាចកម្ពុជាជាច្រើនរូបមានដូចជាកញ្ញាឱកសុគន្ធកញ្ញាលោកខេមរៈសេរីមន្តលោកនីកូលោកឆនសុវណ្ណរាជអ្នកនាងសុគន្ធនីសាអ្នកនាងសុខស្រីនាងកញ្ញាទេពបូព្រឹក្សកញ្ញាសួសវីហ្សាអ្នកនាងពេជ្រសោភាកញ្ញាវីឌីណែតលោកស្តិប (Step) លោកជីដេវីតជាដើម ៕ វឌ្ឍនា


ចែករំលែក៖